មិនកើត​តទៅទៀត​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​(​១​)​ ​។​ ​ទោះ​ថីនមិទ្ធៈ​ ​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ថីនមិទ្ធៈ​មាននៅ​ក្នុង​សន្តាន​ចិត្ត​អាត្មាអញ​ ​ទោះ​ថីនមិទ្ធៈ​មិន​មាន​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ថីនមិទ្ធៈ​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ​ ​ទោះ​ថីនមិទ្ធៈ​ដែល​មិនទាន់​កើតឡើង​ ​ហើយ​កើតឡើង​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​(​២​)​ ​កិរិយា​លះបង់​នូវ​ថីនមិទ្ធៈ​ ​ដែល​កើតឡើង​ហើយ​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​(​៣​)​ ​ថីនមិទ្ធៈ​ ​ដែល​លះបង់​បាន​ហើយ​ ​មិនកើត​ទៅទៀត​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​(​៤​)​ ​។​ ​ទោះ​ឧទ្ធច្ចកុក្កុច្ចៈ​ ​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ឧទ្ធច្ចកុក្កុច្ចៈ​មាន​
​(​១​)​ ​អដ្ឋកថា​ថា​ ​ព្យាបាទ​មិនកើត​តទៅទៀត​ ​ដោយសារ​អនាគាមិមគ្គ​។​ ​(​២​)​ ​ហេតុ​ដែល​នាំឲ្យកើត​ថីនមិទ្ធៈ​ ​មាន​ ​៥ប្រការ​ ​គឺ​មិន​ត្រេកអរ១​ ​ច្រអូស​ឬ​ទម្រន់​កាយ១​ ​មិត​ពត់​កាយ១​ ​ពុលបាយ១​ ​រួញចិត្ត១​។​ ​(​៣​)​ ​ហេតុ​ដែល​លះបង់​ថីនមិទ្ធៈ​ ​ដោយ​ព្យាយាម៣យ៉ាងគឺ​ ​ព្យាយាម​ដែល​ប្រារព្ធ​ផ្តើម​ឡើងជា​ដំបូង១​ ​ព្យាយាម​យ៉ាង​កណ្តាល​ ​ជា​គ្រឿង​ចេញ​ចាក​ ​កោសជ្ជៈ​ ​(​សេចក្តី​ខ្ជិល​)​១​ ​ព្យាយាម​យ៉ាង​ក្រៃលែង​ ​ដែល​កន្លង​រួចចាក​កោសជ្ជៈ១​។​ ​ម្យ៉ាងទៀត​ថា​ ​លះបង់​ដោយ​ធម៌៦ប្រការ​ ​គឺ​ ​កាន់​យក​និមិត្ត​ ​ក្នុង​ការ​បរិភោគ​ហួសប្រមាណ១​ ​ភាព​នៃ​កិរិយា​ផ្លាស់​ប្តូរ​ឥរិយាបថ១​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ចំពោះ​អាលោក​សញ្ញា១​ ​នៅក្នុង​ឱកាស​ដែល​ស្រឡះ១​ ​ភាពជា​អ្នក​រាប់រក​កល្យាណមិត្ត១​ ​ភាពជា​អ្នក​និយាយ​នូវ​ពាក្យជា​ទី​សប្បាយ១​។​ ​(​៤​)​ ​ថីនមិទ្ធៈ​មិនកើត​តទៅទៀត​ ​ដោយសារ​អរហត្តមគ្គ​។​
ថយ | ទំព័រទី ២៦៨ | បន្ទាប់