ប្រាក់១យ៉ាង​។​ ​បណ្តាញ​មាស​ ​ក​ណ្តឹង​ជា​ប្រាក់​។​ ​បណ្តាញប្រាក់​ ​ក​ណ្តឹង​ជា​មាស​។​ ​ម្នាល​អានន្ទ​ ​បណ្តាញ​ក​ណ្តឹង​ទាំងនោះ​ ​កាលបើ​ត្រូវ​ខ្យល់បក់​មក​ ​ក៏​មាន​សំឡេង​ពីរោះ​ ​គួរ​ត្រេកអរ​ ​គួរ​ផ្ទៀងត្រចៀក​ស្តាប់​ ​គួរ​ជក់ចិត្ត​។​ ​ម្នាល​អានន្ទ​ ​តន្ត្រី​ប្រកបដោយ​អង្គ៥​ ​ដែល​មនុស្ស​អ្នក​ឈ្លាសវៃ​ផ្សំ​ ​ហើយ​វាយ​ឲ្យ​ល្មម​ពីរោះ​ល្អ​ ​ទើប​ដេញ​ដំ​ប្រគំ​ដ៏​មាន​សំឡេង​ពីរោះ​ ​គួរ​ត្រេកអរ​ ​គួរ​ផ្ទៀងត្រចៀក​ស្តាប់​ ​គួរ​ជក់ចិត្ត​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​អានន្ទ​ ​បណ្តាញ​ក​ណ្តឹង​ទាំងនោះ​ ​ដែល​ខ្យល់បក់​មក​ត្រូវ​ ​ក៏​មាន​សំឡេង​នោះ​ពីរោះ​ ​គួរ​ត្រេកអរ​ ​គួរ​ផ្ទៀងត្រចៀក​ស្តាប់​ ​គួរ​ជក់ចិត្ត​ ​ដូច្នោះឯង​។​ ​ម្នាល​អានន្ទ​ ​ក្នុង​សម័យ​នោះ​ឯង​ ​កុសា​វតី​រាជធានី​ ​មាន​អ្នកលេង​ល្បែង​បាស្កា​ ​និង​អ្នកលេង​ស៊ីផឹក​ ​ពួក​អ្នកលេង​ទាំងនោះ​ ​ក៏​នាំគ្នា​លេង​រាំរែក​ ​តាម​សំឡេង​បណ្តាញ​ក​ណ្តឹង​ ​ដែល​ខ្យល់បក់​មក​ត្រូវ​ទាំងនោះ​។​ ​ម្នាល​អានន្ទ​ ​លុះ​ធម្ម​ប្រាសាទ​ ​សម្រេច​ហើយ​ ​លំបាក​នឹង​មើល​បាន​ ​អ្នកមើល​ ​រមែង​ពិលភ្នែក​។​ ​ម្នាល​អានន្ទ​ ​
ថយ | ទំព័រទី ២៧ | បន្ទាប់