ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ដែល​ជាទី​ប្រជុំ​កើតឡើង​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ដែល​សូន្យ​ទៅ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​។​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ដែល​ជាទី​ប្រជុំ​កើត​ ​និង​សូន្យ​ទៅ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​។​ ​មួយទៀត​ ​ស្មារតី​ ​(​ជា​គ្រឿង​កំណត់​)​ ​របស់​ភិក្ខុ​នោះ​ ​ក៏​ផ្ចង់​ឡើង​ ​ចំពោះ​ថា​ ​ធម៌​ទាំងឡាយ​មាន​មែន​ ​គ្រាន់តែ​ជាទី​កំណត់​ ​ដើម្បីឲ្យ​ចម្រើន​ប្រាជ្ញា​ ​ដើម្បីឲ្យ​ចម្រើន​ស្មារតី​ប៉ុណ្ណោះ​។​ ​ភិក្ខុ​មានចិត្ត​មិន​អាស្រ័យ​ ​(​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​មិន​ប្រកៀក​ប្រកាន់​អ្វី​តិចតួច​ ​ក្នុង​លោក​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គឺ​ពោជ្ឈង្គ​ទាំង៧​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​

​ចប់​ ​ពោជ្ឈង្គ​បព្វៈ​។​
​ចប់​ ​បឋម​ភាណវារៈ​។​

ថយ | ទំព័រទី ២៨០ | បន្ទាប់