ជិវ្ហា​វិញ្ញាណ​ ​ក្នុង​លោក​។​ ​កាយវិញ្ញាណ​ ​ក្នុង​លោក​។​ ​មនោវិញ្ញាណ​ ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​មនោវិញ្ញាណ​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​មនោវិញ្ញាណ​នុ៎ះ​។​ ​ចក្ខុ​សម្ផ័​ស្ស​ ​ក្នុង​លោក​។​ ​សោ​ត​សម្ផ័​ស្ស​ ​ក្នុង​លោក​។​ ​ឃាន​សម្ផ័​ស្ស​ ​ក្នុង​លោក​។​ ​ជិវ្ហា​សម្ផ័​ស្ស​ ​ក្នុង​លោក​។​ ​កា​យស​ម្ផ័ស្ស​ ​ក្នុង​លោក​។​ ​មនោ​សម្ផ័​ស្ស​ ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​មនោ​សម្ផ័​ស្ស​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​មនោ​សម្ផ័​ស្ស​នុ៎ះ​។​ ​វេទនា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស​ ​ក្នុង​លោក​។​ ​វេទនា​កើតអំពី​សោ​ត​សម្ផ័​ស្ស​ ​ក្នុង​លោក​ ​។​ ​វេទនា​កើតអំពី​ឃាន​សម្ផ័​ស្ស​ ​ក្នុង​លោក​។​ ​វេទនា​កើតអំពី​ជិវ្ហា​សម្ផ័​ស្ស​ ​ក្នុង​លោក​ ​។​ ​វេទនា​កើតអំពី​កា​យស​ម្ផ័ស្ស​ ​ក្នុង​លោក​ ​។​ ​វេទនា​កើតអំពី​មនោ​សម្ផ័​ស្ស​ ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​វេទនា​ ​ដែល​កើតអំពី​មនោ​សម្ផ័​ស្ស​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​ ​វេទនា​ ​ដែល​កើតអំពី​មនោ​សម្ផ័​ស្ស​នុ៎ះ​។​ ​សេចក្តី​សម្គាល់​នូវ​រូបារម្មណ៍​ក្នុង​លោក​ ​។​ ​សេចក្តី​សម្គាល់​នូវ​សទ្ទារម្មណ៍
ថយ | ទំព័រទី ២៨៩ | បន្ទាប់