[​១៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​ទុក្ខនិរោធ​អរិយសច្ច​។​ ​ការ​អស់​ទៅ​ ​និង​ការ​រលត់​ទៅ​ ​ដោយ​មិន​មាន​សេសសល់​ ​ការ​លះបង់​ ​ការ​រលាស់ចោល​ ​ការ​ជម្រុះ​ចោល​ ​ការ​មិន​មាន​អាល័យ​ ​ចំពោះ​តណ្ហា​នោះ​ឯង​ ​(​ហៅថា​ ​ទុក្ខនិរោធ​អរិយសច្ច​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​តណ្ហា​នោះ​ឯង​ ​កាលដែល​បុគ្គល​លះបង់​ ​តើ​លះបង់​ក្នុង​ទីណា​ ​កាលដែល​រលត់​ទៅ​ ​តើ​រលត់​ទៅ​ក្នុង​ទីណា​។​ ​អារម្មណ៍​ណា​ ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​ ​តណ្ហា​នុ៎ះ​ ​កាលដែល​បុគ្គល​លះបង់​ ​តែង​លះបង់​ក្នុង​អារម្មណ៍​នុ៎ះ​ ​កាលដែល​រលត់​ទៅ​ ​តែង​រលត់​ទៅ​ក្នុង​អារម្មណ៍​នុ៎ះ​។​ ​ចុះ​អារម្មណ៍​អ្វី​ ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​។​ ​ចក្ខុ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​ ​តណ្ហា​នុ៎ះ​ ​កាលដែល​បុគ្គល​លះបង់​ ​ក៏​លះបង់​ក្នុង​ចក្ខុ​នោះ​ ​កាលដែល​រលត់​ទៅ​ ​ក៏​រលត់​ទៅ​ក្នុង​ចក្ខុ​នុ៎ះ​។​ ​សោតៈ​ ​ក្នុង​លោក​ ​។​ ​ឃានៈ​ ​ក្នុង​លោក​ ​។​ ​ជិវ្ហា​ ​ក្នុង​លោក​ ​។​ ​កាយ​ ​ក្នុង​លោក​ ​។​ ​មនោ​ ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​
ថយ | ទំព័រទី ២៩២ | បន្ទាប់