តណ្ហា​នុ៎ះ​ ​កាលដែល​បុគ្គល​លះបង់​ ​ក៏​លះបង់​ក្នុង​មនោ​សម្ផ័​ស្ស​នុ៎ះ​ ​កាលដែល​រលត់​ទៅ​ ​ក៏​រលត់​ទៅ​ក្នុង​មនោ​សម្ផ័​ស្ស​នុ៎ះ​។​ ​វេទនា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស​ ​ក្នុង​លោក​ ​។​ ​វេទនា​កើតអំពី​សោ​ត​សម្ផ័​ស្ស​ ​ក្នុង​លោក​ ​។​ ​វេទនា​កើតអំពី​ឃាន​សម្ផ័​ស្ស​ ​ក្នុង​លោក​ ​។​ ​វេទនា​កើតអំពី​ជិវ្ហា​សម្ផ័​ស្ស​ ​ក្នុង​លោក​ ​។​ ​វេទនា​កើតអំពី​កា​យស​ម្ផ័ស្ស​ ​ក្នុង​លោក​ ​។​ ​វេទនា​កើតអំពី​មនោ​សម្ផ័​ស្ស​ ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​ ​តណ្ហា​នុ៎ះ​ ​កាលដែល​បុគ្គល​លះបង់​ ​ក៏​លះបង់​ក្នុង​មនោ​សម្ផ័​ស្ស​នុ៎ះ​ ​កាលដែល​រលត់​ទៅ​ ​ក៏​រលត់​ទៅ​ក្នុង​មនោ​សម្ផ័​ស្ស​នុ៎ះ​។​ ​សេចក្តី​សម្គាល់​នូវ​រូបារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​សម្គាល់​នូវ​សទ្ទារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​សម្គាល់​នូវ​គន្ធារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​សម្គាល់​នូវ​រសារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​សម្គាល់​នូវ​ផោដ្ឋព្វារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​សម្គាល់​នូវ​ធម្មារម្មណ៍​ ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​ ​តណ្ហា​នុ៎ះ​ ​កាល​ ​ដែល​បុគ្គល​លះបង់​ ​ក៏​លះបង់​ក្នុង​សេចក្តី​សម្គាល់​នូវ​ធម្មារម្មណ៍​នុ៎ះ​ ​កាលដែល​រលត់​ទៅ​ ​ក៏​រលត់​ទៅ​ក្នុង​សេចក្តី​ ​សម្គាល់​នូវ​ធម្មារម្មណ៍​នុ៎ះ​។​ ​ការ​គិត​សន្សំ​នូវ​រូបារម្មណ៍​ ​ក្នុង​លោក​ ​។​ ​ការ​គិត​សន្សំ​នូវ​សទ្ទារម្មណ៍​ ​ក្នុង​លោក​ ​។​ ​ការ​គិត​សន្សំ​នូវ​គន្ធារម្មណ៍​ ​ក្នុង​លោក​ ​។
ថយ | ទំព័រទី ២៩៤ | បន្ទាប់