ការគិតសន្សំនូវរសារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងការសន្សំនូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងការគិតសន្សំនូវ ធម្មារម្មណ៍នុ៎ះ ។ សេចក្តីប្រាថ្នានូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវសទ្ទារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវគន្ធារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវរសារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងសេចក្តីប្រាថ្នានូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងសេចក្តីប្រាថ្នានូវ ធម្មារម្មណ៍នុ៎ះ។ សេចក្តីត្រិះរិះនូវរូបារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវសទ្ទារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវគន្ធារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវរសារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ