អាមាត្យ​ ​ញាតិសាលោហិត​ ​របស់​មហា​បពិត្រ​ ​សុទ្ធតែ​ជា​អ្នកសម្លាប់​សត្វ​ ​លួច​ទ្រព្យ​គេ​ ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​ ​និយាយ​កុហក​ ​និយាយ​ពាក្យ​ញុះញង់​ ​និយាយ​ពាក្យ​ត្រ​គោះ​ ​និយាយ​ពាក្យ​ឥតប្រយោជន៍​ ​ចង់បាន​ទ្រព្យ​គេ​ ​មានចិត្ត​គុំគួន​ ​មាន​សេចក្តី​យល់​ខុស​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​ហើយ​ ​ធ្វើ​ម្ដេច​ឡើយ​ ​នឹង​អង្វរ​ពួក​នាយ​និរយបាល​ថា​ ​សូម​ពួក​នាយ​និរយបាល​ដ៏​ចំរើន​ ​បង្អង់​ឲ្យ​សិន​ ​ចាំ​យើង​ទាំងឡាយ​ ​ទៅ​ក្រាបទូល​ ​ដល់​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ថា​ ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មាន​ ​ដោយហេតុនេះ​ ​ដូច្នេះ​បាន​ ​ឱ​រា​ជញ្ញៈ​ ​បើ​តាម​បរិយាយ​នេះឯង​ ​សូម​មហា​បពិត្រ​ ​បែរ​ព្រះ​យោបល់​ ​យល់​មក​យ៉ាងនេះ​វិញ​ថា​ ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឧបបាតិកៈ​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មាន​ ​ដោយហេតុនេះ​។​
 [​១៤៣​]​ ​ព្រះ​កស្សបៈ​ដ៏​ចំរើន​ ​ពោល​យ៉ាងនេះ​ ​ក៏​គួរ​ដែរ​ហើយ​ ​ប៉ុន្តែ​ខ្ញុំ​នៅតែ​មាន​សេចក្តី​យល់ឃើញ​ ​ក្នុង​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​
ថយ | ទំព័រទី ៣១៦ | បន្ទាប់