ចូលទៅរកពួកមិត្តអាមាត្យទាំងនោះ ហើយនិយាយ យ៉ាងនេះថា នែអ្នកដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយ និយាយយ៉ាងនេះ យល់យ៉ាងនេះថា ពួកជនណា វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ពួកជននោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ តែងទៅកើតឯឋានសុគតិសួគ៌ទេវលោក (ឥឡូវនេះ) អ្នកដ៏ចំរើនទាំងឡាយ សុទ្ធតែជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ហើយ បើជាពាក្យសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះពិតមែន អ្នកដ៏ចំរើនទាំងឡាយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ មុខជានឹងទៅកើតឯឋានសុគតិសួគ៌ ទេវលោកពុំខាន ម្នាលអ្នកដ៏ចំរើនទាំងឡាយ បើអ្នកទាំងឡាយ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតឯឋានសុគតិសួគ៌ទេវលោកមែន អ្នកទាំងឡាយ គប្បីមកប្រាប់យើងផងថា