ម្នាលអានន្ទ លុះដល់ធម្មប្រាសាទ និងស្រះធម្មបោក្ខរណីសម្រេចហើយ ព្រះបាទមហាសុទស្សនៈ ទ្រង់និមន្តពួកសមណព្រាហ្មណ៍ ដែលសន្មតថា ជាសមណៈ ថាជាព្រាហ្មណ៍ ក្នុងសម័យនោះឯង ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយពេញចំណង់ ហើយស្តេចឡើងកាន់ធម្មប្រាសាទ។
[១៧] ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាផលនៃកម្មរបស់អាត្មាអញ ដូចម្តេចហ្ន៎ ជាវិបាកនៃកម្មរបស់អាត្មាអញ ដូចម្តេចហ្ន៎ បានជាឥឡូវនេះ អាត្មាអញមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា នេះជាផលនៃកម្ម៣យ៉ាង ជាវិបាកនៃកម្ម៣យ៉ាងរបស់អាត្មាអញ បានជាឥឡូវនេះ អាត្មាអញមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ កម្ម៣យ៉ាងនោះ គឺទានៈ (ការឲ្យ)១
បឋមភាណវារៈ។