លាមកនោះទៀតឬ។ បពិត្រព្រះកស្សបៈដ៏ចំរើន មិនត្រូវការប្រាថ្នាទៀតទេ។ ចុះដំណើរនោះ តើព្រោះហេតុដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន (ព្រោះ) រណ្តៅលាមក មិនជាទីពេញចិត្ត ជារបស់មិនស្អាតផង ជាចំណែកនៃរបស់មិនស្អាតផង មានក្លិនស្អុយផង ជាចំណែក នៃរបស់មានក្លិនស្អុយផង ជារបស់គួរធុញទ្រាន់ផង ជាចំណែក នៃរបស់គួរធុញទ្រាន់ផង ជារបស់គួរខ្ពើមរអើមផង ជាចំណែកនៃរបស់គួរខ្ពើមរអើមផង។ ថ្វាយព្រះពររាជញ្ញៈ មនុស្សទាំងឡាយ ក៏យ៉ាងនោះដែរ គឺជាបុគ្គលមិនស្អាតផង ជាចំណែកនៃបុគ្គលមិនស្អាតផង មានក្លិនស្អុយផង ជាចំណែក នៃបុគ្គលមានក្លិនស្អុយផង គួរធុញទ្រាន់ផង ជាចំណែកនៃបុគ្គលគួរធុញទ្រាន់ផង គួរខ្ពើមរអើមផង ជាចំណែកនៃបុគ្គលគួរខ្ពើមរអើមផង នៃទេវតាទាំងឡាយ បពិត្ររាជញ្ញៈ ក្លិនមនុស្សធុំអាក្រក់ ផ្សាយឡើងទៅកាន់ស្ថានទេព្តា ចំនួន១០០យោជន៍ ពួកមិត្រអាមាត្យ និងញាតិសាលោហិតរបស់មហាបពិត្រ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ លុះបែកធ្លាយរាងកាយ