មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺចាប់ជាទម្ងន់ កាលបើខ្ញុំដឹងថា ឥឡូវនេះ ពួកមិត្រអាមាត្យទាំងនេះ មុខជាមិនសះស្បើយ ចាកអាពាធនេះទេ ខ្ញុំក៏ចូលទៅរកពួកមិត្រអាមាត្យទាំងនោះ ហើយនិយាយយ៉ាងនេះថា នែអ្នកដ៏ចំរើនទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ និយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា ពួកជនណា ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈ លុះពួកជនទាំងនោះ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ តែងទៅកើតឯឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតា ជាន់តាវត្តិង្ស (ឥឡូវនេះ) អ្នកដ៏ចំរើនទាំងឡាយសោត ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈហើយ បើជាពាក្យរបស់សមណព្រាហ្មណ៍ទាំងនោះពិតមែន អ្នកដ៏ចំរើនទាំងឡាយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ គង់នឹងទៅកើតឯឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្សពុំខាន នែអ្នកដ៏ចំរើនទាំងឡាយ បើអ្នកទាំងឡាយ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ បានទៅកើតឯឋានសុគតិ