អ្នកឃើញរូបខ្មៅ ឬស គ្មានទេ រូបខៀវគ្មានទេ បុគ្គលអ្នកឃើញរូបមានសម្បុរខៀវគ្មានទេ រូបសម្បុរលឿងគ្មានទេ បុគ្គលអ្នកឃើញរូបមានសម្បុរលឿងគ្មានទេ រូបសម្បុរក្រហមគ្នាទេ បុគ្គលអ្នកឃើញរូបមានសម្បុរក្រហមគ្មានទេ រូបសម្បុរហង្សបាទគ្មានទេ បុគ្គលអ្នកឃើញរូបមានសម្បុរហង្សបាទគ្មានទេ របស់ស្មើ និងមិនស្មើគ្មានទេ បុគ្គលអ្នកឃើញរបស់ស្មើ និងមិនស្មើគ្មានទេ រូបផ្កាយគ្មានទេ បុគ្គលអ្នកឃើញរូបផ្កាយគ្មានទេ ព្រះចន្ទ និងព្រះអាទិត្យគ្មានទេ បុគ្គលអ្នកឃើញនូវព្រះចន្ទ និងព្រះអាទិត្យគ្មានទេ អាត្មាអញមិនស្គាល់របស់នុ៎ះ អាត្មាអញមិនឃើញរបស់នុ៎ះ ហេតុដូច្នោះ របស់នោះគ្មានទេ បពិត្ររាជញ្ញៈដ៏ចំរើន កាលបើមនុស្សខ្វាក់អំពីកំណើត និយាយ(យ៉ាងនោះ) ឈ្មោះថា និយាយត្រូវឬទេ។ បពិត្រព្រះកស្សបៈដ៏ចំរើន មិនត្រូវទេ (ព្រោះ) រូបខ្មៅ ឬស មាន បុគ្គលអ្នកឃើញរូបខ្មៅ ឬ ស មាន រូបខៀវមាន បុគ្គលអ្នកឃើញរូបខៀវមាន។បេ។ របស់ស្មើ និងមិនស្មើមាន បុគ្គលអ្នកឃើញរបស់ស្មើ និងមិនស្មើមាន រូបផ្កាយមាន បុគ្គលអ្នកឃើញរូបផ្កាយមាន ព្រះចន្ទ ព្រះអាទិត្យមាន បុគ្គលអ្នកឃើញព្រះចន្ទ ព្រះអាទិត្យមាន