បពិត្ររាជញ្ញៈ ឯបុគ្គលគប្បីឃើញលោកដទៃយ៉ាងនោះឯង មិនមែនដូចជាមហាបពិត្រ សំគាល់ដោយមំសចក្ខុនេះទេ ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហាបពិត្រ បែរព្រះយោបល់ យល់យ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ។
[១៤៧] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏គួរម្យ៉ាងដែរហើយ ប៉ុន្តែខ្ញុំនៅតែមានសេចក្តីយល់ឃើញ ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនៅមាន(ទៀត)ឬ។បេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនៅមាន។បេ។ ថ្វាយព្រះពររាជញ្ញៈ បរិយាយនោះ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ក្នុងលោកនេះ ខ្ញុំឃើញពួកសមណព្រាហ្មណ៍ មានសីល មានធម៌ល្អ ចង់តែរស់ មិនចង់ស្លាប់ ប្រាថ្នាតែសេចក្តីសុខ ស្អប់ខ្ពើមទុក្ខ បពិត្រព្រះកស្សបដ៏ចំរើន ខ្លួនខ្ញុំនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើពួក