សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​មាន​សីល​ ​មានធម៌​ល្អ​ ​គប្បី​ដឹង​ ​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​កាលបើ​ស្លាប់​ពី​លោក​នេះ​ទៅ​ ​មុខ​ជា​នឹង​បាន​សេចក្តី​សុខ​ប្រសើរ​ ​ឥឡូវនេះ​ ​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនេះ​ ​មាន​សីល​ ​មានធម៌​ដ៏​ល្អ​ហើយ​ ​គួរតែ​ស៊ី​ថ្នាំពិស​ក្តី​ ​យក​កាំបិត​មក​ ​(​អារក​ខ្លួន​)​ឯង​ក្តី​ ​ចងក​សម្លាប់​ក្តី​ ​លោត​ទំលាក់​ទៅ​ក្នុង​ជ្រោះ​ក្តី​ ​តែ​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​នេះ​ ​មាន​សីល​ ​មានធម៌​ល្អ​ហើយ​ ​មិនដឹង​យ៉ាងនេះ​ថា​ ​យើង​កាលបើ​ស្លាប់​ ​ពី​លោក​នេះ​ទៅ​ ​នឹង​បាន​សេចក្តី​សុខ​ប្រសើរ​ដូច្នេះ​ឡើយ​ ​ព្រោះហេតុនោះ​ ​បាន​ជាពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​នេះ​ ​មាន​សីល​ ​មានធម៌​ល្អ​ហើយ​ ​នៅតែ​ចង់​រស់​ ​មិន​ចង់​ស្លាប់​ ​ប្រាថ្នា​តែ​សេចក្តី​សុខ​ ​ស្អប់ខ្ពើម​ទុក្ខ​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​បរិយាយ​នេះឯង​ ​ដែល​នាំឲ្យ​ខ្ញុំ​មាន​សេចក្តី​ចូលចិត្ត​ ​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​។​
 [​១៤៨​]​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​បើ​ដូច្នោះ​ ​អាត្មាភាព​នឹង​ធ្វើ​សេចក្តី​ឧបមា​ ​ថ្វាយ​មហា​បពិត្រ​ ​ព្រោះ​ពួក​បុរស​ ​ដែល​ជា​អ្នកចេះដឹង​ខ្លះ​ ​ក្នុង​លោក​នេះ​
ថយ | ទំព័រទី ៣៣១ | បន្ទាប់