ទទួល​សេចក្តី​សុខ​ ​ដោយ​នាមកាយ​ផង​ ​ទើប​ទ្រង់​ចូលកាន់​តតិយជ្ឈាន​ ​ដែល​ព្រះ​អរិយៈ​ទាំងឡាយ​ ​ពោល​ទុក​ថា​ ​បុគ្គល​អ្នកមាន​ឧបេក្ខា​ ​មានសតិ​ ​មាន​ប្រក្រតី​នៅជា​សុខ​ ​ទ្រង់​ចូលកាន់​ចតុត្ថជ្ឈាន​ ​ដែល​មិន​មានទុក្ខ​ ​មិន​មាន​សុខ​ ​មានតែ​ឧបេក្ខា​ ​និង​សតិ​ដ៏​បរិសុទ្ធ​ ​ព្រោះ​កិរិយា​លះបង់​នូវ​ទុក្ខ​ ​និង​សុខ​ ​ព្រោះ​កិរិយា​វិនាស​ទៅ​ ​នៃ​សោមនស្ស​ ​និង​ទោមនស្ស​ក្នុង​កាលមុន​។​
 ​[​១៨​]​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ឯង​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​ស្តេច​ចេញពី​កូ​ដា​គារ​ដ្ឋាន​ប្រាក់​ ​ហើយ​ស្តេច​ចូល​ទៅកាន់​កូ​ដា​គារ​ដ្ឋាន​មាស​ ​ទ្រង់​គង់​លើ​បល្លង្ក​ប្រាក់​ ​មានព្រះហឫទ័យ​ប្រកបដោយ​មេត្តា​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ទិសទី៣​ ​ទិសទី៤​ ​ក៏​ដូច​ៗ​គ្នា​។​ ​ទ្រង់​មានព្រះហឫទ័យ​ ​ប្រកបដោយ​មេត្តា​ធំ​ទូលាយ​ ​ជា​មហ​គ្គ​តៈ​ ​គឺ​រូ​បាវ​ចរៈ​ ​និង​អ​រូ​បាវ​ចរៈ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​លោក​ ​ដែល​មាន​សត្វ​ទាំងអស់​ ​ដោយ​យក​ខ្លួនឯង​ ​ប្រៀប​នឹង​សត្វ​ទាំងអស់​ ​ក្នុង​ទិស​ទាំងពួង​ ​គឺ​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ទិ​សតូចៗ​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ទ្រង់​មានព្រះហឫទ័យ​ប្រកបដោយ​ករុណា​។​ ​ទ្រង់​មានព្រះហឫទ័យ​ប្រកបដោយ​មុទិតា​។​ ​ទ្រង់​មានព្រះហឫទ័យ​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ទិសទី១​
ថយ | ទំព័រទី ៣៤ | បន្ទាប់