ថ្វាយព្រះពររាជញ្ញៈ កាយនេះឯង ក៏យ៉ាងនោះដែរ កាលណាបើបានប្រកបដោយអាយុផង ប្រកបដោយភ្លើងធាតុផង ប្រកបដោយវិញ្ញាណផង ទើបកាយនេះ ទៅជាស្រាលជាងផង ទន់ជាងផង គួរដល់ការងារជាងផង តែបើកាលណា កាយនេះ មិនប្រកបដោយអាយុផង មិនប្រកបដោយភ្លើងធាតុផង មិនប្រកបដោយវិញ្ញាណផងទេ កាយនេះឯង ក៏ទៅជាធ្ងន់ជាងផង រឹងជាងផង មិនគួរដល់ការងារផង។ ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហាបពិត្រ យល់យ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ។
[១៥២] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏គួរដែរហើយ តែខ្ញុំនៅតែមានសេចក្តីយល់ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនៅមានទៀតដែរឬ។បេ។ បពិត្រព្រះកស្សបដ៏ចំរើន