ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ឲ្យបុរសនេះដេកផ្កាប់ ដេកផ្អៀងទៅម្ខាងហើយ ឲ្យដេកផ្អៀងទៅម្ខាងទៀត ហើយលើកបញ្ឈរឡើង លើកសំយ៉ុងក្បាលចុះ យកដៃគោះមើល យកដុំដីគោះមើល យកដំបងគោះមើល យកគ្រឿងសស្ត្រាគោះមើល ទាញមក ច្រានត្រឡប់ទៅវិញ ទាញប្រែត្រឡប់ទៅ ត្រឡប់មក ក្រែងយើងនឹងបានឃើញជីវៈរបស់បុរសនេះចេញទៅ ឯរាជបុរសទាំងនោះ ក៏ទាញបុរសនោះមក ច្រានត្រឡប់ទៅវិញ ទាញប្រែត្រឡប់ទៅត្រឡប់មក។ យើងក៏មិនបានឃើញជីវៈរបស់បុរសនោះ ចេញមកសោះ។ ភ្នែកនោះឯងរបស់បុរសនោះ ក៏នៅជាភ្នែកដដែល រូបទាំងឡាយនោះ ក៏នៅជារូបដដែល ប៉ុន្តែបុរសនោះឯង មើលមិនឃើញនូវរូបាយតនៈនោះ (ដោយភ្នែកនោះ)សោះ។ ត្រចៀកនោះឯង ក៏នៅជាត្រចៀកដដែល សម្លេងទាំងឡាយនោះ ក៏នៅជាសម្លេងដដែល ទាស់តែបុរសនោះ ស្តាប់សទ្ទាយតនៈនោះមិនឮ (ដោយត្រចៀក)សោះ។ ច្រមុះនោះឯង ក៏នៅជាច្រមុះដដែល ក្លិនទាំងឡាយនោះ ក៏នៅជាក្លិនដដែល តែថាបុរសនោះ មិនធុំនូវគន្ធាយតនៈនោះ (ដោយច្រមុះនោះ)សោះ។ អណ្តាតនោះឯង ក៏នៅជាអណ្តាតដដែល រសទាំងឡាយនោះ ក៏នៅជារសដដែល តែថាបុរសនោះ មិនដឹងច្បាស់នូវរសាយតនៈនោះ (ដោយអណ្តាតនោះ)សោះ។ កាយនោះឯង ក៏នៅជាកាយដដែល