នែអ្នក​ដ៏​ចំរើន​ ​ចុះ​សំឡេង​នោះ​ ​ជា​សំឡេង​អ្វី​ ​បាន​ជា​គួរ​ឲ្យ​យើ់ង​ត្រេកអរ​ ​អ្វី​ដល់ម្ល៉េះ​ ​គួរឲ្យ​ចង់​ស្តាប់​អ្វី​ម្ល៉េះ​ ​គួរឲ្យ​ភាន់ភាំង​អ្វី​ម្ល៉េះ​ ​គួរឲ្យ​ជាប់​ចិ​ត្ត​អ្វី​ម្ល៉ះ​ ​គួរឲ្យ​រសាយ​ទុក្ខ​អ្វី​ម្ល៉េះ​។​ ​បុរស​អ្នក​ផ្លុំស័ង្ខ​ ​និយាយ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​សំឡេង​ដែល​គួរឲ្យ​អ្នកផង​ត្រេកអរ​យ៉ាងនេះ​ ​គួរឲ្យ​ចង់​ស្តាប់​យ៉ាងនេះ​ ​គួរឲ្យ​ភាន់ភាំង​យ៉ាងនេះ​ ​គួរឲ្យ​ជាប់ចិត្ត​យ៉ាងនេះ​ ​គួរឲ្យ​រសាយ​ទុក្ខ​យ៉ាងនេះ​ ​សំឡេង​នោះ​ ​គឺជា​សំឡេង​ស័ង្ខ​នេះឯង​។​ ​មនុស្ស​ទាំងនោះ​ ​ក៏​ផ្តេក​ស័ង្ខ​នោះ​ ​ឲ្យ​ផ្ងារ​ឡើង​ ​ហើយ​និយាយ​ថា​ ​នែ​ស័ង្ខ​ដ៏​ចំរើន​ ​ចូរ​ឯង​បន្លឺ​ ​(​សំឡេង​)​ទៅ​មើល​ ​នែ​ស័ង្ខ​ដ៏​ចំរើន​ ​ចូរ​ឯង​បន្លឺ​ ​(​សំឡេង​)​ទៅ​មើល​។​ ​ស័ង្ខ​នោះ​ ​ក៏​មិន​បន្លឺ​ ​(​សំឡេង​)​សោះ​។​ ​មនុស្ស​ទាំងនោះ​ ​ក៏​ផ្កាប់​ស័ង្ខ​នោះ​ ​ហើយ​ផ្តេក​ទៅ​ម្ខាង​ ​ផ្តេក​ទៅ​ម្ខាងទៀត​ ​ហើយ​លើក​បញ្ឈរ​ឡើង​ ​សំយុង​ចុះ​ ​យកដៃ​គោះ​ ​យក​ដុំដី​គោះ​ ​យក​ដំបង​គោះ​ ​យក​គ្រឿង​សស្ត្រា​គោះ​ ​ប្រមៀល​មក​ ​ប្រមៀល​ទៅ​ ​ប្រមៀល​ចុះ​ ​ប្រមៀល​ឡើង​ ​ហើយ​និយាយ​ថា​ ​នែ​ស័ង្ខ​ដ៏​ចំរើន​ ​ចូរ​ឯង​បន្លឺ​ ​(​សំឡេង​)​ទៅ​មើល​ ​នែ​ស័ង្ខ​ដ៏​ចំរើន​ ​ចូរ​ឯង​បន្លឺ​ ​(​សំឡេង​)​ទៅ​មើល​។​ ​ស័ង្ខ​នោះ​ ​ក៏​នៅតែ​មិន​បន្លឺ​ ​(​សំឡេង​)​សោះ​។​ ​បពិត្រ​រា​ជញ្ញៈ​ ​លំដាប់នោះ​ ​អ្នក​ផ្លុំស័ង្ខ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ពួក​មនុស្ស​អ្នក​នៅក្នុង​បច្ចន្តជនបទ​ទាំងអស់​នេះ​ ​ហៅ​ពេញជា​មនុស្ស​ល្ងង់
ថយ | ទំព័រទី ៣៤៤ | បន្ទាប់