ចិត្តក៏បាន តែកាលណាកាយនេះ មិនប្រកបដោយអាយុផង មិនប្រកបដោយភ្លើងធាតុផង មិនប្រកបដោយវិញ្ញាណផងទេ ក្នុងកាលនោះ កាយនេះ ឈានទៅមុខក៏មិនបាន ថយក្រោយក៏មិនបាន ឈរក៏មិនបាន អង្គុយក៏មិនបាន សម្រេចឥរិយាបថដេកក៏មិនបាន ឃើញរូបដោយចក្ខុក៏មិនបាន ស្តាប់សំឡេងដោយត្រចៀកក៏មិនបាន ធុំក្លិនដោយច្រមុះក៏មិនបាន លិទ្ធភ្លក្សរសដោយអណ្តាតក៏មិនបាន ប៉ះពាល់ត្រូវផោដ្ឋព្វៈដោយកាយក៏មិនបាន ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តក៏មិនបាន។ ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហាបពិត្រ ទ្រង់យល់មក យ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ។
[១៥៤] ព្រះកស្សដ៏ចំរើន និយាយយ៉ាងនេះ ក៏គួរដែរហើយ ប៉ុន្តែខ្ញុំនៅតែមានសេចក្តីយល់ក្នុងហេតុនុ៎ះ យ៉ាងនេះទៀតថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនៅមានទៀតដែរឬ។បេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនៅមាន
ចប់ បឋមភាណវារៈ។