ទារក​នោះ​និយាយ​ថា​ ​បពិត្របិតា​ ​ខ្ញុំ​កំពុងតែ​ខ្វល់ខ្វាយ​ ​ដោយ​ការ​លេង​ក្នុង​ទីនេះ​ ​ភ្លើង​ក៏​រលត់​ ​ខ្ញុំ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​បិតា​បាន​ផ្តាំ​អាត្មាអញ​ ​យ៉ាងនេះ​ថា​ ​នែ​បា​ ​ត្រូវ​ឯង​បម្រើភ្លើង​ ​នែ​បា​ ​ឯង​កុំ​ឲ្យ​ភ្លើង​រលត់​ឡើយ​ ​បើ​ជួនជា​ភ្លើង​របស់​ឯង​រលត់​ ​កាំបិត​នេះ​ ​ឧស​នេះ​ ​ឈើ​ពំនួតភ្លើង​នេះ​ ​ត្រូវ​ឯង​យក​ទៅ​បង្កាត់ភ្លើង​ ​ហើយ​បម្រើភ្លើង​ ​(​កុំខាន​)​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​បង្កាត់ភ្លើង​ ​ហើយ​បម្រើភ្លើង​ចុះ​ ​បពិត្របិតា​ ​លំដាប់នោះ​ឯង​ ​ខ្ញុំ​ក៏​យក​កាំបិត​ច្រាស​ឈើ​ពំនួត​ ​ដោយ​បំណង​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​អាត្មាអញ​នឹង​បាន​ភ្លើង​អេះ​។​ ​ខ្ញុំ​ក៏​មិនបាន​ភ្លើង​សោះ​ឡើយ​ ​ខ្ញុំ​ក៏​ពុះឈើ​ពំនួតភ្លើង​ ​ជា​ពីរ​ចំណែក​ ​បី​ចំណែក​ ​បួន​ចំណែក​ ​ប្រាំ​ចំណែក​ ​ដប់​ចំណែក​ ​ម្ភៃ​ចំណែក​ ​ធ្វើឲ្យ​ជា​ចំ​រៀ​ក​តូច​ៗ​ ​លុះ​ធ្វើឲ្យ​ជា​ចំ​រៀ​ក​តូច​ៗ​រួចហើយ​ ​ក៏​យក​ទៅ​បុក​ក្នុង​ត្បាល់​ ​លុះ​បុក​ក្នុង​ត្បាល់​ហើយ​ ​ក៏​រោយ​តាម​ខ្យល់ខ្លាំង​ ​ដោយ​បំណង​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​អាត្មាអញ​នឹង​បាន​ភ្លើង​ ​ខ្ញុំ​ក៏​មិនបាន​ភ្លើង​សោះ​។​ ​គ្រានោះ​ឯង​ ​ជដិល​អ្នកបម្រើ​ភ្លើង​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ទារក​នេះ​ ​ហៅ​ពេញជា​មនុស្ស​ខ្លៅ​ ​មិន​វាងវៃ​មែន​ ​មិនសមបើ​នឹង​ស្វែងរក​ភ្លើង​ ​ដោយ​ខុសទំនង​សោះ​។​
ថយ | ទំព័រទី ៣៥១ | បន្ទាប់