កាលដែល​ទារក​នោះ​ ​កំពុង​សំឡឹង​មើល​ ​ជដិល​នោះ​ ​ក៏​ចាប់​យក​ឈើ​ពំនួតភ្លើង​ ​ហើយ​ពួក​ឲ្យ​កើត​ភ្លើង​ ​រួច​និយាយ​នឹង​ទារក​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​បា​ ​ភ្លើង​ ​គេ​ត្រូវ​ពួត​ឲ្យ​ឆេះ​យ៉ាងនេះ​ ​មិនមែន​ដូចជា​បា​ឯង​ ​ជា​មនុស្ស​ឆោត​ ​មិន​វាងវៃ​ ​ស្វែងរក​ភ្លើង​ ​ដោយ​ខុសទំនង​ដូច្នោះ​ទេ​។​ ​បពិត្រ​រា​ជញ្ញៈ​ ​ឯ​មហា​បពិត្រ​ក៏​យ៉ាងនោះ​ដែរ​ ​គឺជា​មនុស្ស​ខ្លៅ​ ​មិន​វាងវៃ​ ​ស្វែងរក​បរលោក​ ​ដោយ​ខុសទំនង​ ​បពិត្រ​រា​ជញ្ញៈ​ ​សូម​មហា​បពិត្រ​ ​លះបង់​ទិដ្ឋិ​អាក្រក់​នោះ​ចេញ​ ​បពិត្រ​រា​ជញ្ញៈ​ ​សូម​មហា​បពិត្រ​ ​លះបង់​ទិដ្ឋិ​អាក្រក់​នុ៎ះ​ចេញ​ ​ទិដ្ឋិ​ដ៏​អាក្រក់​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​អស់​កាលយូរ​ ​កុំបី​មាន​ ​ដល់​មហា​បពិត្រ​ឡើយ​។​
 [​១៥៦​]​ ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ពោល​យ៉ាងនេះ​ ​ក៏​សម​ម្យ៉ាងដែរ​ហើយ​ ​ប៉ុន្តែ​ខ្ញុំ​មិន​អាច​នឹង​លះបង់​ទិដ្ឋិ​អាក្រក់​នេះ​ចេញ​បានទេ​ ​ព្រោះថា​ ​ព្រះបាទ​បសេនទិកោសល​ក្តី​ ​ពួក​ព្រះរាជា​ខាងក្រៅ​ក្តី​ ​ដឹង​ច្បាស់​នូវ​ខ្ញុំ​ថា​ ​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ ​ធ្លាប់​មាន​វាទៈ​ ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​។​
ថយ | ទំព័រទី ៣៥២ | បន្ទាប់