បុរស​នោះ​ប្រាប់​ថា​ ​ខ្ញុំ​នឹង​ទៅ​ជនបទ​ឯណោះ​។​ ​ពួក​ឈ្មួញ​រទេះ​សួរ​ថា​ ​នែអ្នក​ដ៏​ចំរើន​ ​ផ្លូវលំ​បា​ក​ខាង​មុ​ខៗ​ ​មាន​មហាមេឃ​បង្អោរ​ភ្លៀង​ជោកជាំ​ខ្លះ​ដែរ​ឬ​។​ ​បុរស​នោះ​ ​ឆ្លើយ​ប្រាប់​ថា​ ​អើ​អ្នក​ដ៏​ចំរើន​ ​ផ្លូវលំ​បា​ក​ខាង​មុ​ខៗ​ ​មាន​មហាមេឃ​ ​បង្អោរ​ភ្លៀង​ជោកជាំ​ ​ផ្លូវ​ទាំងឡាយ​ ​មាន​ទឹក​ពេញពាស​ ​មាន​ទាំង​ស្មៅ​ ​ឧស​ ​ទឹកជា​ច្រើន​ ​នែអ្នក​ដ៏​ចំរើន​ ​ចូរ​អ្នក​ទាំងឡាយ​ ​ចោល​ស្មៅ​ ​ឧស​ ​ទឹក​ចាស់​ទាំងឡាយ​ចេញទៅ​ ​ចូរ​បររទេះ​ទាំងឡាយ​ ​ដែល​មាន​បន្ទុក​ស្រាល​ៗ​ ​ទៅ​ឆាប់​ៗ​ចុះ​ ​កុំ​ឲ្យ​ពួក​គោ​លំបាក​ឡើយ​។​ ​លំដាប់នោះ​ឯង​ ​នាយ​ឈ្មួញ​រទេះ​នោះ​ ​ប្រាប់​ពួក​ឈ្មួញ​រទេះ​ថា​ ​នែអ្នក​ដ៏​ចំរើន​ ​បុរស​នេះ​ ​បាន​និយាយ​ ​យ៉ាងនេះ​ថា​ ​ផ្លូវលំ​បា​ក​ខាង​មុ​ខៗ​ ​មាន​មហាមេឃ​បង្អោរ​ភ្លៀង​ជោកជាំ​ ​ផ្លូវ​ទាំងឡាយ​ ​មាន​ទឹក​ពេញពាស​ ​មាន​ទាំង​ស្មៅ​ ​ឧស​ ​ទឹកជា​ច្រើន​ ​នែអ្នក​ដ៏​ចំរើន​ ​ចូរ​អ្នក​ទាំងឡាយ​ចោល​ស្មៅ​ ​ឧស​ ​ទឹក​ចាស់​ចេញទៅ​ ​ចូរ​បររទេះ​ទាំងឡាយ​ ​មាន​បន្ទុក​ស្រាល​ៗ​ ​ទៅ​ឆាប់​ៗ​ចុះ​ ​កុំ​ឲ្យ​ពួក​គោ​លំបាក​ឡើយ​ ​នែអ្នក​ដ៏​ចំរើន​ ​ចូរ​អ្នក​ទាំងឡាយ​ ​ចោល​ស្មៅ​ ​ឧស​ ​ទឹក​ចាស់​ទាំងឡាយ​ចេញទៅ​ ​ចូរ​នាំគ្នា​បររទេះ​ទាំងឡាយ​ ​មាន​បន្ទុក​ស្រាល​ៗ​ ​ទៅចុះ​។​ ​ពួក​ឈ្មួញ​រទេះ​
ថយ | ទំព័រទី ៣៥៥ | បន្ទាប់