ទាំងនោះ ទទួលពាក្យនាយឈ្មួញរទេះនោះថា អើអ្នកដ៏ចំរើន ហើយក៏ចោលស្មៅ ឧស ទឹកចាស់ចេញ ហើយនាំគ្នីគ្នាបររទេះ ដែលមានបន្ទុកស្រាលៗ ទៅ។ ពួកឈ្មួញរទេះទាំងនោះ ក៏មិនបានឃើញស្មៅ ឧស ឬទឹកក្នុងដំណាក់ពួកឈ្មួញរទេះជាដំបូងផង ក្នុងដំណាក់ពួកឈ្មួញរទេះជាគំរប់ពីរផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទីបីផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី៤ផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី៥ផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី៦ផង។ មិនបានឃើញស្មៅ ឧស ឬទឹកក្នុងដំណាក់ពួកឈ្មួញរទេះទី៧ផង ហើយក៏ដល់នូវសេចក្តីវិនាសទាំងអស់គ្នា។ ពួកមនុស្ស ឬពួកសត្វចិញ្ចឹម ក៏មានច្រើនក្នុងឈ្មួញរទេះនោះ។ បុរសមានសម្បុរខ្មៅនោះ គឺជាយក្ស ជាអមនុស្ស(១) ក៏ស៊ីពួកមនុស្ស និងសត្វចិញ្ចឹមទាំងអស់នោះ នៅសល់តែឆ្អឹងទទេប៉ុណ្ណោះឯង។ កាលណានាយឈ្មួញរទេះទី២ បានដឹងថា ឥឡូវនេះ ពួកឈ្មួញរទេះនោះ ចេញទៅយូរថ្ងៃហើយ ក៏ផ្ទុកស្មៅ ឧស ទឹកជាច្រើន នាំគ្នាបររទេះចេញទៅទៀត។ លុះពួកឈ្មួញរទេះនោះ បរទៅអស់ពីរបីថ្ងៃ ក៏បានឃើញបុរសមានសម្បុរខ្មៅ មានភ្នែកក្រហម ចងបាច់កូនសរ
(១) អមនុស្ស ប្រែថា សត្វមានខ្លួនមិនដូចជាមនុស្ស ឬថា មិនមែនជាមនុស្ស។