ប្រដាប់ដោយផ្កាកុមុទ មានសំពត់ទទឹក មានសក់ទទឹក កំពុងបររទេះដ៏ល្អ មានកង់ប្រឡាក់ដោយភក់ មកជួបគ្នានៅពាក់កណ្តាលផ្លូវ លុះឃើញហើយ ក៏សួរយ៉ាងនេះថា នែអ្នកដ៏ចំរើន អ្នកមកពីទីណា។ បុរសសម្បុរខ្មៅនោះ ឆ្លើយថា ខ្ញុំមកពីជនបទឯណោះ។ ពួកឈ្មួញរទេះសួរថា អ្នកនឹងទៅក្នុងទីណា។ បុរសនោះប្រាប់ថា ខ្ញុំនឹងទៅជនបទឯណោះ។ ពួកឈ្មួញរទេះសួរថា នែអ្នកដ៏ចំរើន ផ្លូវលំបាកខាងមុខៗ មានមហាមេឃបង្អោរភ្លៀងជោកជាំខ្លះដែរឬ។ បុរសនោះ ឆ្លើយប្រាប់ថា អើអ្នកដ៏ចំរើន ក្នុងផ្លូវលំបាកខាងមុខៗ មានមហាមេឃ បង្អោរភ្លៀងជោកជាំ ផ្លូវទាំងឡាយ មានទឹកពេញពាស មានទាំងស្មៅ ឧស ទឹកជាច្រើន នែអ្នកដ៏ចំរើន ចូរអ្នកទាំងឡាយ ចោលស្មៅ ឧស ទឹកចាស់ចេញទៅ ចូរបរតែរទេះទាំងឡាយ ដែលមានបន្ទុកស្រាលៗ ទៅឆាប់ៗចុះ កុំឲ្យពួកគោលំបាកឡើយ។ លំដាប់នោះឯង នាយឈ្មួញរទេះនោះ ក៏បានប្រាប់ពួកឈ្មួញរទេះថា នែអ្នកដ៏ចំរើន បុរសនេះ បាននិយាយ យ៉ាងនេះថា ក្នុងផ្លូវលំបាកខាងមុខៗ មានមហាមេឃបង្អោរភ្លៀងជោកជាំ ផ្លូវទាំងឡាយ មានទឹកពេញពាស មានទាំងស្មៅ ឧស ទឹកជាច្រើន នែអ្នកដ៏ចំរើន ចូរអ្នកទាំងឡាយចោលស្មៅ ឧស ទឹកចាស់ចេញទៅ ចូរបរតែរទេះទាំងឡាយ មានបន្ទុកស្រាលៗ ទៅឲ្យឆាប់ៗចុះ