កុំ​ឲ្យ​ពួក​គោ​លំបាក​ឡើយ​ ​ដូច្នេះ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បុរស​នេះ​ ​មិនមែន​ជា​មិត្រ​ ​មិនមែន​ជា​ញាតិសាលោហិត​របស់​យើង​ទេ​ ​យើង​នឹង​ទៅ​ដោយ​ជឿ​ពាក្យ​បុរស​នេះ​ ​ដូចម្តេច​បាន​ ​អ្នក​ទាំងឡាយ​ ​មិន​ត្រូវ​ចោល​ស្មៅ​ ​ឧស​ ​ទឹក​ចាស់​ឡើយ​។​ ​ចូរ​អ្នក​ទាំងឡាយ​ ​នាំគ្នា​បររទេះ​ទៅ​ ​យក​ទាំង​របស់​ដែល​បាន​ផ្ទុក​មក​ហើយ​ ​យើង​កុំ​ចោល​របស់​ចាស់​យើង​ឡើយ​។​ ​ពួក​ឈ្មួញ​រទេះ​ទាំងនោះ​ ​ទទួលពាក្យ​នាយ​ឈ្មួញ​រទេះ​នោះ​ថា​ ​អើ​អ្នក​ដ៏​ចំរើន​ ​ហើយក៏​នាំគ្នា​បររទេះ​ទៅ​ ​យក​ទាំង​របស់​ដែល​បាន​ផ្ទុក​មក​ហើយ​នោះ​។​ ​ពួក​ឈ្មួញ​រទេះ​ទាំងនោះ​ ​ក៏​មិនបាន​ឃើញ​ស្មៅ​ ​ឧស​ ​ទឹក​ក្នុង​ដំណាក់​ពួក​ឈ្មួញ​រទេះ​ជាដំបូង​ផង​។​ ​ក្នុង​ដំណាក់​ពួក​ឈ្មួញ​រទេះ​ទី២ផង​។​ ​ក្នុង​ដំណាក់​ពួក​ឈ្មួញ​រទេះ​ទីបី​ផង​។​ ​ក្នុង​ដំណាក់​ពួក​ឈ្មួញ​រទេះ​ទី៤ផង​។​ ​ក្នុង​ដំណាក់​ពួក​ឈ្មួញ​រទេះ​ទី៥ផង​។​ ​ក្នុង​ដំណាក់​ពួក​ឈ្មួញ​រទេះ​ទី៦ផង​។​ ​មិនបាន​ឃើញ​ស្មៅ​ ​ឧស​ ​ឬ​ទឹក​ក្នុង​ដំណាក់​ពួក​ឈ្មួញ​រទេះ​ទី៧ផង​ ​បានឃើញ​តែ​ពួក​ឈ្មួញ​រទេះ​ទាំងនោះ​ ​ដែល​ដល់​នូវ​សេចក្តី​
ថយ | ទំព័រទី ៣៥៨ | បន្ទាប់