វិនាសប៉ុណ្ណោះ។ ពួកមនុស្ស ឬសត្វចិញ្ចឹម ក៏មានច្រើនក្នុងពួកឈ្មួញរទេះនោះ។ ពួកឈ្មួញរទេះទាំងនោះ បានឃើញតែឆ្អឹងមនុស្ស និងសត្វចិញ្ចឹមទាំងនោះ។ ឯបុរសមានសម្បុរខ្មៅនោះ គឺជាយក្ស ជាអមនុស្ស បានស៊ីមនុស្ស និងសត្វចិញ្ចឹមនោះ (អស់ទៅ)។ លំដាប់នោះឯង នាយឈ្មួញរទេះនោះ បានប្រាប់ពួកឈ្មួញរទេះថា នែអ្នកដ៏ចំរើន ពួកឈ្មួញរទេះនោះឯង ដែលដល់នូវសេចក្តីវិនាស ព្រោះតែនាយឈ្មួញរទេះ ជាបរិនាយក ជាមនុស្សល្ងង់នោះ។ ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ទ្រព្យរបស់ទាំងឡាយណា ក្នុងពួករទេះរបស់យើង ជារបស់មានថ្លៃតិច ចូរអ្នកទាំងឡាយ ចោលទ្រព្យរបស់ទាំងនោះចេញ ហើយយកតែរបស់ទាំងឡាយ ដែលមានថ្លៃច្រើន ក្នុងពួករទេះនេះចុះ។ ពួកឈ្មួញរទេះទាំងនោះ ទទួលពាក្យរបស់នាយឈ្មួញរទេះថា អើអ្នកដ៏ចំរើន ហើយក៏ចោលទ្រព្យរបស់ទាំងឡាយ ដែលមានថ្លៃតិច ក្នុងពួករទេះខ្លួន ហើយយកតែទ្រព្យរបស់ ដែលមានថ្លៃច្រើន ក្នុងពួករទេះនោះ រួចឆ្លងផុតអំពីផ្លូវលំបាកនោះ បានដោយសួស្តី ព្រោះតែនាយឈ្មួញរទេះ ជាបរិនាយកនោះឯង ជាបណ្ឌិត ឈ្លាសវៃ។ បពិត្ររាជញ្ញៈ