បិទបាំង​ដោយ​បណ្តាញ​មាស​ ​ទ្រង់​មាន​រថ​ ​៨៤០០០​ ​មាន​វេជយន្ត​រថ​ជា​ប្រធាន​ ​ដែល​ពាស​ដោយ​ស្បែក​សីហៈ​ ​ស្បែក​ខ្លាធំ​ ​ស្បែក​ខ្លា​ដម្បង​ ​ពាស​ដោយ​សំពត់​កម្ពល​ ​មាន​ពណ៌លឿង​ ​មាន​គ្រឿងអលង្ការ​មាស​ ​មាន​ទង់​មាស​ ​បិទបាំង​ដោយ​បណ្តាញ​មាស​ ​ទ្រង់​មាន​កែវមណី​ ​៨៤០០០​ ​មាន​មណិ​រ័តន៍​ជា​ប្រធាន​ ​ទ្រង់​មាន​ស្ត្រី៨៤០០០​ ​មាន​នាង​សុ​ភទ្ទា​ទេវី​ជា​ប្រធាន​ ​ទ្រង់​មាន​គហបតី​ ​៨៤០០០​ ​មាន​គហបតីរ័តន៍​ ​ជា​ប្រធាន​ ​ទ្រង់​មាន​ក្សត្រិយ៍​ ​៨៤០០០​ ​ជា​អ្នក​ចុះចូល​ ​មាន​បរិនាយក​រ័តន៍​ជា​ប្រធាន​ ​ទ្រង់​មាន​មេគោ៨៤០០០​ ​សម្រាប់​រូត​បង្ហូរ​ ​(​យក​ទឹកដោះ​)​ ​មាន​ភាជន៍​សំរិទ្ធិ​សម្រាប់​ត្រង​ ​ទ្រង់​មាន​សំពត់៨៤០០០កោដិ​ ​សុទ្ធតែ​ជា​សំពត់​ ​ដែល​ត្បាញ​ដោយ​សម្បកឈើ​ ​មានសាច់​ដ៏​ល្អិត​ ​សំពត់​ធ្វើ​ដោយ​កប្បាស​ ​មានសាច់​ដ៏​ល្អិត​ ​សំពត់​ធ្វើ​ដោយ​សូត្រ​ ​មានសាច់​ដ៏​ល្អិត​ ​សំពត់​កម្ពល​ ​គឺ​សំពត់​ត្បាញ​ដោយ​រោមសត្វ​ ​មានសាច់​ដ៏​ល្អិត​។​
ថយ | ទំព័រទី ៣៦ | បន្ទាប់