មហាបពិត្រក៏យ៉ាងនោះឯង ជាបុគ្គលខ្លៅ មិនវាងវៃ ស្វែងរកបរលោក ដោយខុសទំនង គង់នឹងដល់នូវសេចក្តីវិនាស ដូចបុរស ជានាយឈ្មួញរទេះនោះ មួយទៀត ពួកជនណា សំគាល់នូវពាក្យរបស់មហាបពិត្រថា ជាពាក្យគួរស្តាប់ គួរជឿ ជនទាំងនោះ មុខជានឹងដល់នូវសេចក្តីវិនាស ដូចពួកឈ្មួញរទេះនោះ បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិអាក្រក់ (ប្រព្រឹត្តទៅ) ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរអង្វែង កុំបីមាន ដល់មហាបពិត្រឡើយ។
[១៥៨] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏សមម្យ៉ាងដែរហើយ ប៉ុន្តែខ្ញុំមិនអាចនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញបានទេ ព្រោះថា ស្តេចបសេនទិកោសលក្តី ពួកស្តេចខាងក្រៅក្តី ដឹងច្បាស់នូវខ្ញុំថា ព្រះបាទបាយាសិរាជញ្ញៈ ធ្លាប់មានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ បពិត្រព្រះកស្សបដ៏ចំរើន បើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញ មុខជានឹងមានអ្នកផង ស្តីឲ្យខ្ញុំថា