លាមក ដរាបដល់ចុងក្រចក ក៏នៅតែទូលទ្រនូលលាមក ដែលកំពុងហូរហៀរ ធ្លាក់សស្រាក់ដើរទៅ។ មនុស្សទាំងឡាយ ឃើញបុរសនោះហើយ បាននិយាយយ៉ាងនេះថា នែវ៉ឺយ ឯងជាមនុស្សឆ្កួតទេឬអ្វី ឯងជាមនុស្សលលាឬអ្វី មិនសមបើឯងប្រឡាក់ ដោយលាមកដល់ចុងក្រចក ហើយនៅតែទូលទ្រនូលលាមក ដែលកំពុងហូរហៀរធ្លាក់សស្រាក់សោះឡើយ។ បុរសនោះឆ្លើយថា នែវ៉ឺយ បណ្តាយើងទាំងឡាយនុ៎ះ អ្នករាល់គ្នាទេតើ ជាមនុស្សឆ្កួត អ្នករាល់គ្នាទេតើ ជាមនុស្សលលា បានជាអញថា ដូច្នោះ ព្រោះថាលាមកនេះ ជាបាយជ្រូករបស់អញ។ បពិត្ររាជញ្ញៈ ឯមហាបពិត្រទុកដូចជាបុរសអ្នកទូលទ្រនូលលាមកយ៉ាងនោះដែរ បពិត្ររាជញ្ញៈ សូមមហាបព៌ត្រលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិដ៏លាមក (ប្រព្រឹត្តទៅ) ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង កុំបីមាន ដល់មហាបពិត្រឡើយ។