កំពុង​លេប​កូន​បាស្កា​ដែល​ចាញ់​ ​ដែល​បាន​មក​ដល់​ខ្លួន​ៗ​ ​លុះ​ឃើញ​ហើយ​ ​ក៏​និយាយ​នឹង​អ្នកលេង​បាស្កា​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​សំឡាញ់​ ​អ្នកឯង​ចេះតែ​ឈ្នះ​យើង​ជាដរាប​ ​នែ​សំឡាញ់​ ​ចូរ​អ្នកឯង​ឲ្យ​បាស្កា​មក​យើង​ចុះ​ ​យើង​នឹង​ធ្វើការ​បូជា​សិន​។​ ​អ្នកលេង​បាស្កា​នោះ​និយាយ​ថា​ ​អើ​សំឡាញ់​ ​ហើយក៏​បាន​ប្រគល់​បាស្កា​ទាំងឡាយ​ ​ដល់​អ្នកលេង​បាស្កា​ ​(​ដែល​សុំ​)​នោះ​។​ ​គ្រានោះ​ ​អ្នកលេង​បាស្កា​ ​(​ដែល​ចាញ់​)​ ​នោះ​ ​យក​ថ្នាំពិស​ ​ប្រឡាក់​កូន​បាស្កា​ទាំងឡាយ​ ​ហើយ​និយាយ​នឹង​អ្នកលេង​បាស្កា​ ​(​វៀច​)​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​សំឡាញ់​ ​អ្នក​ចូរ​មក​ ​យើង​នឹង​លេង​បាស្កា​ ​(​ទៀត​)​។​ ​អ្នកលេង​បាស្កា​(​វៀច​)​នោះ​ ​ទទួលពាក្យ​អ្នកលេង​បាស្កា​នោះ​ថា​ ​អើ​សំឡាញ់​។​ ​អ្នកលេង​បាស្កា​ទាំងនោះ​ ​បាន​លេង​បាស្កា​លើក​ទីពីរ​ទៀត​។​ ​អ្នកលេង​បាស្កា​(​វៀច​)​នោះ​ ​នៅតែ​លេប​កូន​បាស្កា​ដែល​ចាញ់​ ​ដែល​បាន​មក​ដល់​ខ្លួន​ៗ​ ​ក្នុង​លើក​ទីពីរ​ទៀត​។​ ​អ្នកលេង​បាស្កា​ជា​គំរប់​ពីរ​ ​បានឃើញ​អ្នកលេង​បាស្កា​(​វៀច​)​ ​នោះ​ ​កំពុង​លេប​កូន​បាស្កា​ដែល​ចាញ់​ ​ដែល​បាន​មក​ដល់​ខ្លួន​ៗ​ ​ក្នុង​លើក​ទីពីរ​ទៀត​ ​លុះ​ឃើញ​ហើយ​ ​ក៏​និយាយ​នឹង​អ្នកលេង​បាស្កា​នោះ​ ​យ៉ាងនេះ​ថា
ថយ | ទំព័រទី ៣៦៤ | បន្ទាប់