ហើយ​មាន​ព្រះ​ឱង្ការ​យ៉ាងនេះ​ថា​ ​នែ​បា​ឧត្តរៈ​ ​ឮថា​ ​អ្នកឯង​ឲ្យ​ទាន​ទាំងពួង​ហើយ​ ​តែង​ឧទ្ទិស​យ៉ាងនេះ​ថា​ ​ដោយ​ការ​ឲ្យ​ទាន​នេះ​ ​សូមឲ្យ​ខ្ញុំ​បាន​ជួបនឹង​ស្តេច​បា​យា​សិរា​ជញ្ញៈ​តែ​ក្នុង​លោក​នេះ​ចុះ​ ​សូមកុំ​ឲ្យ​ជួប​ក្នុង​លោកខាងមុខ​ឡើយ​ ​ដូច្នេះ​មែន​ឬ​។​ ​ឧត្តរ​មាណព​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះករុណា​វិសេស​។​ ​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ ​មាន​ព្រះ​ឱង្ការ​សួរ​ថា​ ​នែ​បា​ឧត្តរៈ​ ​ហេតុអ្វី​ ​ក៏​អ្នកឲ្យ​ទាន​ហើយ​ ​ឧទ្ទិស​យ៉ាងនេះ​ថា​ ​ដោយ​ការ​ឲ្យ​ទាន​នេះ​។​បេ​។​ ​សូមកុំ​ឲ្យ​ជួប​ទៅ​ក្នុង​លោកខាងមុខ​ឡើយ​ ​ដូច្នេះ​ ​នែ​បា​ឧត្តរៈ​ ​យើង​មាន​សេចក្តី​ត្រូវការ​ដោយ​បុណ្យ​ ​មាន​សេចក្តី​សង្ឃឹម​យក​ផល​ ​របស់​ទាន​ប៉ុណ្ណោះ​ ​ដោយពិត​។​ ​ឧត្តរ​មាណព​ ​ក្រាបទូល​ថា​ ​ខ្ញុំ​ព្រះអង្គ​ ​តែង​ឲ្យ​ភោជន​ ​មាន​សភាព​យ៉ាងនេះ​ ​ក្នុង​ទាន​របស់​ព្រះអង្គ​នោះ​ឯង​ ​គឺ​បាយ​ចុងអង្ករ​ ​មាន​ជ្រក់​ជា​ទំ​រប់​ពីរ​ ​សូម្បីតែ​ព្រះអង្គ​ ​ក៏​មិន​សព្វ​ព្រះហឫទ័យ​ប៉ះពាល់​ ​ដោយ​ព្រះបាទ​ផង​ ​តើ​នឹង​សោយ​ដូចម្តេច​កើត​ ​មួយទៀត​ ​សំពត់​មានសាច់​គគ្រាត​ ​មាន​ជាយ​ដ៏​ក្រាស់​ ​សូម្បីតែ​ព្រះអង្គ​ ​ក៏​មិន​សព្វ​ព្រះហឫទ័យ​ប៉ះពាល់​ ​ដោយ​ព្រះបាទ​ផង​ ​តើ​នឹង​ទ្រង់​ដូចម្តេច​កើត​ ​ចំណែកខាង​ព្រះអង្គ​ ​ជាទីស្រឡាញ់​ ​ជាទី​ពេញចិត្ត​ ​របស់ខ្ញុំ​ព្រះអង្គ​
ថយ | ទំព័រទី ៣៧៦ | បន្ទាប់