តែខ្ញុំព្រះអង្គនឹងយករបស់ជាទីស្រឡាញ់ ជាទីពេញចិត្ត ទៅលាយចម្រុះ ដោយវត្ថុមិនជាទីគាប់ចិត្ត ដូចម្តេចបាន។ ព្រះបាទបាយាសិរាជញ្ញៈ មានព្រះឱង្ការថា ម្នាលបាឧត្តរៈ បើដូច្នោះ យើងធ្លាប់បរិភោគភោជនយ៉ាងណា ចូរអ្នកឯងតាក់តែងភោជនយ៉ាងនោះចុះ មួយទៀត យើងធ្លាប់ស្លៀកដណ្តប់សំពត់យ៉ាងណា ចូរអ្នកឯងតាក់តែងសំពត់ យ៉ាងនោះចុះ។ ឧត្តរមានណព ទទួលព្រះឱង្ការ នៃព្រះបាទបាយាសិរាជញ្ញៈថា ព្រះករុណាវិសេស ហើយក៏តាក់តែងភោជនដូចជាភោជន ដែលស្តេចបាយាសិរាជញ្ញៈតែងសោយ មួយទៀត តាក់តែងសំពត់ ដូចជាព្រះពស្ត្រ ដែលស្តេចបាយាសិរាជញ្ញៈតែងទ្រង់។ គ្រានោះឯង ព្រះបាទបាយាសិរាជញ្ញៈ ឲ្យទានដោយមិនគោរព ឲ្យទាន មិនបានឲ្យដោយព្រះហស្តព្រះអង្គឯង ឲ្យទាន ដោយមិនផ្ចិតផ្ចង់ ឲ្យទានដោយបោះឲ្យ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណភាព ក៏ចូលទៅកើតជាមួយនឹងពួកទេវតាជាន់ចាតុម្មហារាជិកៈ ក្នុងសេរីសកវិមាន(១) ជាវិមានស្ងាត់សូន្យតែឯង។ ចំណែកខាងឧត្តរមាណព ជាអ្នកចាត់ចែងក្នុងទានរបស់ស្តេចបាយាសិរាជញ្ញៈនុ៎ះ បានឲ្យទានដោយគោរព ឲ្យទានដោយដៃខ្លួនឯង ឲ្យទានដោយផ្ចិតផ្ចង់
(១) អដ្ឋកថា ថា វិមាននោះ ជាវិមានប្រាក់ មានដើមច្រេសធំ១ ដុះនៅប្របទ្វារវិមាននោះ ព្រោះហេតុនោះ ទើបលោកហៅថា សេរីសកវិមាន។