ឲ្យទានដោយមិនបានបោះឲ្យ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណភាពទៅ ក៏បានទៅកើតក្នុងឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស។
[១៦៨] ជួនសម័យនោះឯង ព្រះគវម្បតិដ៏មានអាយុ និមន្តទៅកាន់សេរីសកវិមាន ដែលជាវិមានស្ងាត់ ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ តែរឿយៗ។ គ្រានោះឯង បាយាសិទេវបុត្រ ក៏បានចូលទៅរកព្រះគវម្បតិដ៏មានអាយុ លុះចូលទៅដល់ហើយ បានថ្វាយបង្គំព្រះគវម្បតិដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះបាយាសិទេវបុត្រ ឋិតនៅក្នុងទីដ៏សមគួរហើយ ព្រះគវម្បតិដ៏មានអាយុ បានសួរដូច្នេះថា ម្នាលអ្នកដ៏មានអាយុ អ្នកជាអ្វី។ បាយាសិទេវបុត្រតបថា បពិត្រលោកដ៏ចំរើន ខ្ញុំជាស្តេចបាយាសិរាជញ្ញៈ។ ព្រះគវម្បតិសួរថា ម្នាលអ្នកដ៏មានអាយុ ក្រែងអ្នកធ្លាប់យល់ឃើញ យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ ដូច្នេះឬ។ បពិត្រលោកដ៏ចំរើន ខ្ញុំមានសេចក្តីយល់ឃើញយ៉ាងនេះថា