ក្នុង​ទ្វា​រមួយៗ​ ​គេ​ដាំសសរ​គោល​ប្រាំ​ពីរ​ៗ​ដើម​ ​ជាស​សរ​មាន​ទំហំ៣ជួរ​បុរស​(​១​)​ ​គេ​ដាំចុះ​ទៅ​ក្នុង​ដី​ជម្រៅ៣ជួរ​បុរស​ ​កំពស់​ពី​ដី​ឡើង១២ជួរ​បុរស​។​ ​គឺ​សសរ​មាស១ដើម​ ​សសរ​ប្រាក់១ដើម​ ​សសរ​កែវ​ពៃទូរ្យ១ដើម​ ​សសរ​កែវផលិក១ដើម​ ​សសរ​កែវ​ទទឹម១ដើម​ ​សសរ​កែវមរកត១ដើម​ ​សសរ​កែវ​គ្រប់យ៉ាង១ដើម​។​ ​ម្នាល​អានន្ទ​ ​កុសា​វតី​រាជធានី​ ​មាន​ជួរ​ដើមត្នោត​ព័ទ្ធជុំវិញ៧ជាន់​ ​គឺ​ជួរ​ដើមត្នោត​មាស១ជាន់​ ​ដើមត្នោត​ប្រាក់១ជាន់​ ​ដើមត្នោត​កែវ​ពៃទូរ្យ១ជាន់​ ​ដើមត្នោត​កែវផលិក១ជាន់​ ​ដើមត្នោត​កែវ​ទទឹម១ជាន់​ ​ដើមត្នោត​កែវមរកត១ជាន់​ ​ដើមត្នោត​កែវ​គ្រប់យ៉ាង១ជាន់​។​ ​ត្នោត​មាស​ ​ដើម​ជា​មាស​ ​ឯ​ស្លឹក​ ​និង​ផ្លែ​ជា​ប្រាក់​។​ ​ត្នោត​ប្រាក់​ ​ដើម​ជា​ប្រាក់​ ​ឯ​ស្លឹក​ ​និង​ផ្លែ​ជា​មាស​។​ ​ត្នោត​កែវ​ពៃទូរ្យ​ ​ដើម​ជា​កែវ​ពៃទូរ្យ​ ​ឯ​ស្លឹក​ ​និង​ផ្លែ​ជា​កែវផលិក​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ក្នុង​មួយ​ជួរ​បុរស​ ​គឺ​មួយ​ទ​ទូង​មនុស្ស​ប្រុស​ ​ជា៥ហត្ថ​បុរស​។​
ថយ | ទំព័រទី ៤ | បន្ទាប់