ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​ឮសូរ​ស័ព្ទ​នោះ​ហើយ​ ​ទើប​ទ្រង់​ត្រាស់​ថា​ ​សំឡេង​នោះ​ ​ដូចជា​សំឡេង​ពួក​ជន​ច្រើន​នាក់​ឬ​ហ្ន៎​ ​ហើយ​ទ្រង់​ស្តេច​ចេញពី​កូ​ដា​គារ​ដ្ឋាន​ប្រាក់​ ​ទ្រង់ទត​ទៅ​ឃើញ​ព្រះនាង​សុ​ភទ្ទា​ទេវី​ ​កំពុងតែ​ទ្រង់ព្រះ​សណ្ឋិត​តោង​មេទ្វារ​ ​លុះ​ទត​ឃើញ​ហើយ​ ​ទ្រង់​មាន​ព្រះរាជឱង្ការ​ ​នឹង​ព្រះនាង​សុ​ភទ្ទា​ទេវី​ថា​ ​នែនាង​ទេវី​ ​ចូរ​នាង​បង្អង់​នៅ​ទីនុ៎ះ​សិន​ ​នាង​កុំអាល​ចូល​មក​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​ត្រាស់​ហៅ​បុរស​ម្នាក់​មក​ថា​ ​ម្នាល​បុរស​ ​អ្នក​ចូរ​មកនេះ​ ​ចូរ​ទៅ​នាំ​យក​បល្លង្ក​មាស​ ​អំពី​កូ​ដា​គារ​ដ្ឋាន​ប្រាក់​ ​ទៅ​តាំង​ក្នុង​តាលវ័ន​ ​(​ព្រៃ​ត្នោត​)​ ​សុទ្ទ​តែ​មាស​។​ ​ម្នាល​អានន្ទ​ ​បុរស​នោះ​ ​បាន​ទទួល​ព្រះរាជឱង្ការ​នៃ​ព្រះបាទ​មហា​សុ​ទស្សនៈ​ថា​ ​ព្រះករុណា​ស្លៃ​វិសេស​ ​ដូច្នេះហើយ​ ​ក៏​នាំ​យក​បល្លង្ក​មាស​ ​ចេញ​ចាក​កូ​ដា​គារ​ដ្ឋាន​ប្រាក់​ ​ទៅ​តាំង​ក្នុង​តាលវ័ន​ ​សុទ្ធតែ​មាស​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​សម្រេច​សីហសេយ្យា​ ​ដោយ​ខាងស្តាំ​ ​ទ្រង់​តម្រួត​ព្រះបាទ​លើ​គ្នា​ ​ទ្រង់​មាន​ព្រះ​សតិ​ ​សម្បជញ្ញៈ​។​
ថយ | ទំព័រទី ៤០ | បន្ទាប់