រាជធានី ជាប្រធាន បពិត្រព្រះសម្មតិទេព សូមទ្រង់លះបង់នូវសេចក្តីស្រឡាញ់ ចំពោះនគរទាំងនុ៎ះ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ប្រាសាទ៨៤០០០ របស់ព្រះអង្គនេះ។បេ។ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព កូដាគារដ្ឋាន៨៤០០០របស់ព្រះអង្គ។បេ។ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព បល្លង្ក៨៤០០០ របស់ព្រះអង្គនេះ សុទ្ធសឹងតែមាស ប្រាក់ ភ្លុក កែវមរកត ក្រាលដោយសំពត់ធ្វើដោយរោមសត្វសាហាវ ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានពណ៌ស ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានផ្កាចង្កោម ក្រាលដោយកម្រាលដ៏ល្អ ដែលធ្វើដោយស្បែកប្រើស មានខ្នើយពណ៌ក្រហមទាំងសងខាង ព្រមទាំងពិតាន ពណ៌ក្រហមទាំងសងខាង បពិត្រព្រះសម្មតិទេព សូមទ្រង់លះបង់នូវសេចក្តីស្រឡាញ់ ចំពោះបល្លង្កទាំងនុ៎ះចេញ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ