បពិត្រ​ព្រះ​សម្មតិទេព​ ​ដំរី៨៤០០០របស់​ព្រះអង្គ​នេះ​ ​មាន​ដំរី​ឈ្មោះ​ឧបោសថ​នាគរាជ​ ​ជា​ប្រធាន​ ​សឹង​មាន​អលង្ការ​មាស​ ​មាន​ទង់​មាស​ ​បិទបាំង​ដោយ​បណ្តាញ​មាស​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​លះបង់​នូវ​សេចក្តី​ស្រឡាញ់​ ​ក្នុង​ដំរី​ទាំង​នុ៎ះ​ចេញ​ ​សូម​ទ្រង់​ ​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សេះ​ ​៨៤០០០របស់​ព្រះអង្គ​នេះ​ ​មាន​សេះ​ឈ្មោះ​វលាហក​អស្សរាជ​ ​ជា​ប្រធាន​ ​សឹង​មាន​អលង្ការ​មាស​ ​មាន​ទង់​មាស​ ​បិទបាំង​ដោយ​បណ្តាញ​មាស​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ទ្រង់​លះបង់​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​សេះ​ទាំង​នុ៎ះ​ចេញ​ ​សូម​ទ្រង់​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​រាជរថ៨៤០០០របស់​ព្រះអង្គ​នេះ​ ​មាន​វេជយន្ត​រថ​ ​ជា​ប្រធាន​ ​ដែល​ពាស​ដោយ​ស្បែក​សីហៈ​ ​ស្បែក​ខ្លាធំ​ ​ដោយ​ស្បែក​ខ្លាដំបង​ ​ដោយ​សំពត់​កម្ពល​ ​មាន​ពណ៌លឿង​ ​សឹង​មាន​អលង្ការ​មាស​ ​មាន​ទង់​មាស​ ​បិទបាំង​ដោយ​បណ្តាញ​មាស​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ទ្រង់​លះបង់​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​រាជរថ​ទាំង​នុ៎ះ​ ​សូម​ទ្រង់​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​
ថយ | ទំព័រទី ៤៧ | បន្ទាប់