ត្នោត​កែវផលិក​ ​ដើម​ជា​កែវផលិក​ ​ឯ​ស្លឹក​ ​និង​ផ្លែ​ជា​កែវ​ពៃទូរ្យ​។​ ​ត្នោត​កែវ​ទទឹម​ ​ដើម​ជា​កែវ​ទទឹម​ ​ឯ​ស្លឹក​ ​និង​ផ្លែ​ជា​កែវមរកត​។​ ​ត្នោត​កែវមរកត​ ​ដើម​ជា​កែវមរកត​ ​ឯ​ស្លឹក​ ​និង​ផ្លែ​ជា​កែវ​ទទឹម​។​ ​ត្នោត​កែវ​គ្រប់យ៉ាង​ ​ដើម​ជា​កែវ​គ្រប់យ៉ាង​ ​ឯ​ស្លឹក​ ​និង​ផ្លែ​ជា​កែវ​គ្រប់យ៉ាង​។​ ​ម្នាល​អានន្ទ​ ​ជួរ​ដើមត្នោត​ទាំងនោះ​ ​ត្រូវ​ខ្យល់បក់​មក​ ​ក៏​មាន​សូរសព្ទ​ពីរោះ​ ​គួរ​ត្រេកអរ​ ​គួរ​ផ្ទៀង​ស្តាប់​ ​គួរ​ជក់ចិត្ត​។​ ​ម្នាល​អានន្ទ​ ​តូរ្យតន្ត្រី​ប្រកបដោយ​អង្គ​ប្រាំ​(​១​)​ ​ដែល​ពួក​អ្នក​ឈ្លាសវៃ​ផ្សំ​ ​ហើយ​វាយ​ឲ្យ​ល្មម​ពីរោះ​ល្អ​ ​ទើប​ដេញ​ដំ​ប្រគំ​ ​ឲ្យ​មាន​សូរសព្ទ​ពីរោះ​ ​គួរ​ត្រេកអរ​ ​គួរ​ផ្ទៀង​ស្តាប់​ ​គួរ​ជក់ចិត្ត​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​អានន្ទ​ ​ឯ​ជួរ​ដើមត្នោត​ទាំងនោះ​ ​កាល​ត្រូវ​ខ្យល់បក់​មក​ ​ក៏​មាន​សូរសព្ទ​ពីរោះ​ ​គួរ​ត្រេកអរ​ ​គួរ​ផ្ទៀង​ស្តាប់​ ​គួរ​ជក់ចិត្ត​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះឯង​។
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​តូ​រ្យ​តន្រ្តី​ប្រកបដោយ​អង្គ៥នោះ​ ​គឺ​អាត​ដំ​ ​ស្គរ​តូច​ ​ឬ​ស្គរធំ​ ​ដែលគេ​ពាស​ស្បែក​តែ​ម្ខាង១​ ​រិត​ដំ​ ​ស្គរ​ដែលគេ​ពាស​ស្បែក​ទាំងសងខាង១​ ​អា​តដ​វិ​គ​ដំ​ ​គ្រឿង​តន្ត្រី​ដែល​រិត​ដោយ​ខ្សែ​ ​មាន​រនាត​ជាដើម១​ ​សុ​សិរំ​ ​គ្រឿង​ផ្លុំ​ ​មាន​ខ្លុយ​ ​និង​ស្រឡៃ​ជាដើម១​ ​ឃនំ​ ​ក​ណ្តឹង​ ​ឬ​ឈឹង​ ​ឬ​ក្រាប់១​។
ថយ | ទំព័រទី ៥ | បន្ទាប់