ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ព្រះនាង​សុ​ភទ្ទា​ទេវី​ ​ទ្រង់​ជូត​ទឹកព្រះនេត្រ​ហើយ​ ​ក្រាបបង្គំទូល​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សេចក្តី​វិនាស​ ​ព្រាត់ប្រាស​ ​ឃ្លៀងឃ្លាត​ចាក​សត្វ​ ​និង​សង្ខារ​ទាំងពួង​ ​ដែល​ជាទីស្រឡាញ់​ ​ជាទី​ពេញចិត្ត​ ​(​រមែង​មានដល់​ព្រះអង្គ​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ទ្រង់​កុំ​ទិវង្គត​ ​ប្រកបដោយ​សេចក្តី​អាល័យ​ឡើយ​ ​(​ព្រោះថា​)​ ​កាលកិរិយា​របស់​បុគ្គល​ ​ដែល​មាន​សេចក្តី​អាល័យ​ ​តែង​នាំមក​នូវ​សេចក្តី​ទុក្ខ​ ​មួយទៀត​ ​កាលកិរិយា​របស់​បុគ្គល​ដែល​មាន​សេចក្តី​អាល័យ​ ​អ្នកប្រាជ្ញ​តែង​តិះដៀល​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ឯន​គរ៨៤០០០​ ​របស់​ព្រះអង្គ​ទាំងនេះ​ ​មាន​នគរ​កុសា​វតី​រាជធានី​ ​ជា​ប្រធាន​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​លះបង់​នូវ​សេចក្តី​អាល័យ​ ​ចំពោះ​នគរ​ទាំង​នុ៎ះ​ចេញ​ ​សូម​ព្រះអង្គ​ ​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ប្រាសាទ៨៤០០០​ ​របស់​ព្រះអង្គ​នេះ​ ​មាន​ធម្ម​ប្រាសាទ​ ​ជា​ប្រធាន​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​លះបង់​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​ប្រាសាទ​ទាំង​នុ៎ះ​ចេញ​ ​សូម​ព្រះអង្គ​ ​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​កូ​ដា​គារ​ដ្ឋាន៨៤០០០របស់​ព្រះអង្គ​នេះ​ ​មាន​កូ​ដា​គារ​ដ្ឋាន​ប្រាក់​ ​ជា​ប្រធាន​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​លះបង់​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​កូ​ដា​គារ​ដ្ឋាន​ទាំង​នុ៎ះ​ចេញ​
ថយ | ទំព័រទី ៥០ | បន្ទាប់