មាន​បរិនាយក​រ័តន៍​ ​ជា​ប្រធាន​ ​ជា​អ្នក​ចុះចូល​ព្រះអង្គ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​លះបង់​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​ពួក​ក្សត្រិយ៍​ទាំង​នុ៎ះ​ចេញ​ ​សូម​ព្រះអង្គ​ ​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​មេគោ៨៤០០០​ ​សម្រាប់​រូត​បង្ហូរ​ ​(​យក​ទឹកដោះ​)​ ​មាន​ភាជន៍​សំរិទ្ធិ​សម្រាប់​ត្រង​ ​របស់​ព្រះអង្គ​នេះ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​លះបង់​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​មេគោ​ទាំង​នុ៎ះ​ចេញ​ ​សូម​ព្រះអង្គ​ ​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សំពត់៨៤០០០កោដិ​ ​របស់​ព្រះអង្គ​នេះ​ ​ជា​សំពត់​ដែល​ធ្វើ​ដោយ​សម្បកឈើ​ ​មានសាច់​ដ៏​ល្អិត​ ​សំពត់​ធ្វើ​ដោយ​កប្បាស​ ​មានសាច់​ដ៏​ល្អិត​ ​សំពត់​ធ្វើ​ដោយ​សូត្រ​ ​មានសាច់​ដ៏​ល្អិត​ ​សំពត់​កម្ពល​ ​គឺ​សំពត់​ធ្វើ​ដោយ​រោមសត្វ​ ​មានសាច់​ដ៏​ល្អិត​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​លះបង់​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​សំពត់​ទាំង​នុ៎ះ​ចេញ​ ​សូម​ព្រះអង្គ​ ​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ភាជន៍​ក្រយាស្ងោយ​ ​៨៤០០០​ ​របស់​ព្រះអង្គ​នេះ​ ​ដែល​ពួក​ពិសេស​ ​នាំ​យក​ភត្ត​មក​ថ្វាយ​ ​ទាំង​ល្ងាច​ ​ទាំង​ព្រឹក​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ ​លះបង់​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​ភាជន៍​ក្រយាស្ងោយ​ទាំង​នុ៎ះ​ចេញ​ ​សូម​ព្រះអង្គ​ ​កុំ​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ឡើយ​។​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់