[​២២​]​ ​ម្នាល​អានន្ទ​ ​គ្រានោះ​ឯង​ ​មិនយូរ​ប៉ុន្មាន​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ស្តេច​ក៏​ទ្រង់​ទិវង្គត​ទៅ​។​ ​ម្នាល​អានន្ទ​ ​គហបតី​ក្តី​ ​កូន​គហបតី​ក្តី​ ​កាលបើ​បរិភោគភោជន​ ​ជាទី​ពេញចិត្ត​ហើយ​ ​រមែង​កើត​សេចក្តី​ពុលបាយ​ ​ងងុយដេក​ ​យ៉ាងណាមិញ​ ​ម្នាល​អានន្ទ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ព្រះអង្គ​ក៏​សោយទុក្ខ​វេទនា​ ​មាន​មរណៈ​ជាទីបំផុត​ ​ប្រហែល​ប៉ុណ្ណោះ​ឯង​។​ ​ម្នាល​អានន្ទ​ ​លុះដល់​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​ទិវង្គត​ផុត​ទៅ​ហើយ​ ​ទ្រង់​បាន​ទៅ​កើត​ឯ​សុគតិ​ព្រហ្មលោក​។​ ​ម្នាល​អានន្ទ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​ក្រសាល​ល្បែង​ ​ដោយ​សភាព​ជា​កុមារ​ ​អស់៨៤០០០ឆ្នាំ​ ​ទ្រង់​ទទួល​ទី​ជា​ឧបរាជ្យ​ ​អស់៨៤០០០ឆ្នាំ​ ​ទ្រង់​សោយរាជ្យ​ ​អស់៨៤០០០ឆ្នាំ​ ​ទ្រង់​ភេទ​ជា​ឃរាវាស​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​ធម្ម​ប្រាសាទ​ ​អស់៨៤០០០ឆ្នាំ​។​ ​ព្រះអង្គ​ចម្រើន​ព្រហ្មវិហារ​ធម៌​ទាំង៤​ ​លុះ​រំលាង​រាងកាយ​ ​ខាងមុខ​អំពី​មរណភាព​ ​ក៏​ទៅ​កើត​ក្នុង​ព្រហ្មលោក​។​
 [​២៣​]​ ​ម្នាល​អានន្ទ​ ​បើ​មាន​ពាក្យ​ងឿងឆ្ងល់​ ​យ៉ាងនេះ​ថា​ ​ក្នុង​សម័យ​នោះ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ជា​បុគ្គល​ដទៃ​ ​(​ក្រៅពី​ពោធិសត្វ​)​ ​ឬ​ ​ម្នាល​អានន្ទ​ ​ដំណើរ​នេះ​ ​បុគ្គល​មិន​គប្បី​យល់ឃើញ​ ​យ៉ាងនោះ​ឡើយ​ ​
ថយ | ទំព័រទី ៥៤ | បន្ទាប់