ជាប្រធាន ដែលពាសដោយស្បែកសីហៈ ដោយស្បែកខ្លាធំ ដោយស្បែកខ្លាដំបង ដោយសំពត់កម្ពល មានពណ៌លឿង មានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាសនោះ ជារបស់តថាគត កែវមណី ៨៤០០០ មានមណិរ័តន៍ ជាប្រធាននោះ ជារបស់តថាគត ស្ត្រី៨៤០០០ មាននាងសុភទ្ទាទេវី ជាប្រធាននោះ ជារបស់តថាគត គហបតី ៨៤០០០ មានគហបតីរ័តន៍ ជាប្រធាននោះ ជារបស់តថាគត ពួកក្សត្រិយ៍ ៨៤០០០ មានបរិនាយករ័តន៍ ជាប្រធាន ជាអ្នកចុះចូលនោះ ជារបស់តថាគត មេគោ៨៤០០០ សម្រាប់រូតបង្ហូរ (យកទឹកដោះ) មានភាជន៍សំរិទ្ធិ សម្រាប់ត្រងនោះ ជារបស់តថាគត សំពត់៨៤០០០កោដិ ជាសំពត់ធ្វើដោយសម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយរោមសត្វ មានសាច់ដ៏ល្អិតនោះ ជារបស់តថាគត ភាជន៍ក្រយាស្ងោយ ៨៤០០០ ដែលពួកពិសេស នាំយកភត្តមកថ្វាយ ទាំងល្ងាច ទាំងព្រឹកនោះ ជារបស់តថាគត ម្នាលអានន្ទ បណ្តានគរទាំង៨៤០០០នោះឯង នគរទាំងនោះ ទុកដូចជានគរមួយ សម័យនោះ តថាគតគ្រប់គ្រង