ម្នាលអានន្ទ សម័យនោះ ក្នុងកុសាវតីរាជធានី មានអ្នកលេងបាស្កា អ្នកលេងស៊ីផឹក ពួកអ្នកលេងទាំងនោះ ក៏នាំគ្នារាំរែកលេង តាមសូរសព្ទនៃជួរដើមត្នោត ដែលខ្យល់បក់មកត្រូវនោះ។
[២] ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់បរិបូណ៌ដោយរតន៍៧ប្រការ និងដោយឫទ្ធិ៤យ៉ាង។ រតន៍៧ប្រការតើដូចម្តេច។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់កក់ព្រះសីរ្សក្នុងថ្ងៃ១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់នៅលើប្រាសាទដ៏ប្រសើរ ចក្ករ័តន៍ ជាទិព្វមានកាំ១ពាន់ ព្រមទាំងខ្នងកង់ និងដុំ បរិបូណ៌ដោយអាការទាំងពួង ក៏កើតប្រាកដឡើង លុះព្រះបាទមហាសុទស្សនៈ ទ្រង់ទតឃើញហើយ ទើបត្រិះរិះដូច្នេះថា អើ អាត្មាអញក៏ធ្លាប់ឮរឿងនេះ មកហើយថា ស្តេចអង្គណាជាក្សត្រ បានមុទ្ធាភិសេកហើយ ទ្រង់កក់ព្រះសីរ្ស ក្នុងថ្ងៃ១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់នៅលើប្រាសាទ ដ៏ប្រសើរ ចក្ករ័តន៍ជាទិព្វ មានកាំ១ពាន់ ព្រមទាំងខ្នងកង់ទាំងដុំ បរិបូណ៌ដោយអាការទាំងពួង ក៏កើតប្រាកដឡើង ព្រះរាជាអង្គនោះ ជាស្តេចចក្រពត្តិ ឱហ្ន៎ អាត្មាអញ បានជាស្តេចចក្រពត្តិហើយតើ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់ក្រោកចាកអាសនៈ