មរណកាល​កន្លងទៅ​យូរហើយ​ ​ជា​សោតាបន្ន​បុគ្គល​ ​មាន​សភាវៈ​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មាន​សម្ពោធិ​ ​ជាទី​ប្រព្រឹត្តទៅ​ ​ក្នុង​ខាងមុខ​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ៣​ ​ពួក​ជន​អ្នក​នៅក្នុង​នា​ទិ​ក​គ្រាម​ ​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​បាន​ស្តាប់​បញ្ហាព្យាករណ៍​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​កើត​បីតិ​ ​សោមនស្ស​ឡើង​ ​ដោយដំណើរ​ ​នៃ​អនាគាមិ​បុគ្គល​ជាដើម​នោះ​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ថា​ ​ពួក​ជន​អ្នក​នៅក្នុង​មគធ​ជនបទ​ទាំងនេះ​ ​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​មាន​ចំនួន​ច្រើន​នាក់​ផង​ ​ជា​អ្នកដឹង​រាត្រី​យូរ​ផង​ ​ធ្វើ​មរណកាល​កន្លងទៅ​យូរហើយ​ ​ដែន​អង្គៈ​ ​និង​ដែន​មគធៈ​ ​ហាក់ដូចជា​សូន្យ​ចាក​មនុស្ស​ ​អ្នក​មគធៈ​ ​ដែល​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ធ្វើ​មរណកាល​កន្លងទៅ​យូរហើយ​ ​ជន​ទាំងនោះ​ ​សុទ្ធតែ​ជា​អ្នក​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ទាំង​ធ្វើ​នូវ​ការ​បំពេញ​កិច្ច​ក្នុង​សីល​ ​ជន​ទាំងនោះ​ ​ធ្វើ​មរណកាល​កន្លងទៅ​យូរហើយ​ ​ព្រះមានព្រះភាគ​ ​មិនបាន​ព្យាករ​ឡើយ​ ​ប្រសិនបើ​ទ្រង់ព្យាករ​នូវ​ជន​ទាំងនោះ​ ​ដោយ​ប្រពៃ​ហើយ​ ​ជន​ច្រើន​នាក់​គប្បី​ជ្រះថ្លា​ ​គប្បី​ទៅកាន់​សុគតិ​ ​ដោយ​សេចក្តី​ជ្រះថ្លា​នោះ​ ​ចំណែកខាង​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​នេះ​
ថយ | ទំព័រទី ៦៤ | បន្ទាប់