ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ឃើញ​នូវ​សេចក្តី​ស្ងប់​រម្ងាប់​ ​សម្បុរ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះមានព្រះភាគ​ ​រុងរឿង​ហួស​ប្រៀប​ ​ឥន្ទ្រិយ​ក៏​ជ្រះថ្លា​ ​យ៉ាង​វិសេស​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុងថ្ងៃនេះ​ ​ប្រហែលជា​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ ​ដោយ​វិហារធម៌​ដ៏​ស្ងប់​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​អ្នក​ប្រារព្ធ​ពួក​ជន​ ​អ្នក​មគធៈ​ ​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ធ្វើ​នូវ​វាចា​រៀបរាប់​ ​ចំពោះមុខ​តថាគត​ ​រួច​ក្រោក​អំពី​អាសនៈ​ ​ចេញទៅ​ក្នុង​កាលណា​ ​កាលនោះ​ ​តថាគត​ ​ក៏​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​នា​ទិ​ក​គ្រាម​ ​លុះ​ត្រឡប់​មក​ពី​បិណ្ឌបាត​ ​ក្នុង​កាល​ខាងក្រោយ​នៃ​ភត្ត​ ​លាង​បាទា​ ​ហើយ​ចូល​ទៅកាន់​លំនៅ​ ​ដែល​ធ្វើ​ដោយ​ឥដ្ឋ​ ​បាន​ប្រារព្ធ​ពួក​ជន​អ្នក​មគធៈ​ ​ជា​អ្នកបម្រើ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ ​ធ្វើឲ្យ​ជា​ប្រយោជន៍​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ពិចារណា​នូវ​ហេតុ​ទាំងអស់​ ​ដោយចិត្ត​ដែរ​ ​ហើយ​អង្គុយ​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​ ​គិតថា​ ​ពួក​ជន​ដ៏​ចំរើន​នោះ​ ​មាន​គតិ​យ៉ាងណា​ ​មាន​អ​ភិ​សម្បរាយៈ​ ​យ៉ាងណា​ ​តថាគត​ ​ក៏​ដឹង​គតិ​ ​និង​អ​ភិ​សម្បរាយៈ​ ​របស់​ជន​ទាំងនោះ​ ​យ៉ាងនោះ​ដែរ​ ​ម្នាល​អានន្ទ​ ​ពួក​ជន​ដ៏​ចំរើន​នោះ​ ​មាន​គតិ​យ៉ាងណា​ ​មាន​អ​ភិ​សម្បរាយៈ​យ៉ាងណា​ ​តថាគត​ ​បានឃើញ​ពួក​ជន​អ្នក​មគធៈ​
ថយ | ទំព័រទី ៧២ | បន្ទាប់