[​៣១​]​ ​អើហ្ន៎​ ​ទេវតា​ទាំងឡាយ​ ​ដែល​នៅក្នុង​ឋាន​តាវត្តិង្ស​ ​ព្រមទាំង​ព្រះឥន្ទ​ ​នមស្ការ​ ​ចំពោះ​ព្រះ​តថាគត​ផង​ ​ចំពោះ​ព្រះធម៌​ ​ជា​ធម៌​ដ៏​ល្អ​ផង​ ​តែង​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​។​ ​ពួក​តាវត្តិង្ស​ទេវតា​ ​បានឃើញ​ពួក​ទេវ​តា​ថ្មី​ៗ​ ​ដែល​មាន​សម្បុរ​កាយ​ ​មានយស​ ​មក​ក្នុង​ទីនេះ​បាន​ ​ព្រោះ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះ​សុគត​។​ ​ពួក​ទេវតា​នោះ​ ​រុងរឿង​ជាង​ពួក​ទេវតា​ឯទៀត​ ​ដោយ​សម្បុរ​កាយ​ ​ដោយ​យស​ ​និង​អាយុ​ ​ពួក​សាវ័ក​របស់​ព្រះសម្ពុទ្ធ​ ​មាន​ប្រាជ្ញា​ដូចជា​ផែនដី​ ​ជា​សាវ័ក​វិសេស​ ​បាន​ចូល​មក​ហើយ​ ​ក្នុង​ទីនេះ​។​ ​ពួក​ទេវតា​ ​ព្រមទាំង​ព្រះឥន្ទ​ ​នមស្ការ​ ​ចំពោះ​ព្រះ​តថាគត​ផង​ ​ចំពោះ​ព្រះធម៌​ ​ជា​ធម៌​ដ៏​ល្អ​ផង​ ​តែង​ធ្វើ​ចិត្ត​ឲ្យ​ត្រេកអរ​ ​ព្រោះ​ឃើញ​ហេតុនេះ​។​
ថយ | ទំព័រទី ៧៩ | បន្ទាប់