[​៣៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​ពន្លឺ​ដ៏​ធំ​ទូលាយ​ ​កើតឡើង​ក្នុង​ទិសខាងជើង​ ​រស្មី​មាន​ប្រាកដហើយ​ ​កន្លង​នូវ​ទេវានុភាព​ ​របស់​ពួក​ទេវតា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ព្រះឥន្ទ្រ​ជាធំ​ ​ជាង​ពួក​ទេវតា​ ​ត្រាស់​ហៅ​នូវ​ពួក​តាវត្តិង្ស​ទេវតា​មក​ថា​ ​ម្នាល​គ្នាយើង​ទាំងឡាយ​ ​និមិត្ត​ទាំងឡាយ​ប្រាកដ​ឡើង​ ​ពន្លឺ​កើត​ព្រម​ ​រស្មី​មាន​ប្រាកដ​ដោយ​ប្រការ​ណា​ ​ព្រហ្ម​មុខ​ជា​នឹង​មាន​មក​ប្រាកដ​ ​ដោយ​ប្រការ​នេះ​ ​ព្រោះថា​ ​ពន្លឺ​កើត​ព្រម​ ​រស្មី​មាន​ប្រាកដ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ជា​បុព្វនិមិត្ត​របស់​ព្រហ្ម​នាំឲ្យមាន​ប្រាកដ​។​
​និមិត្ត​ទាំងឡាយ​ ​ប្រាកដ​ឡើង​ ​ដោយ​ប្រការ​ណា​ ​ព្រហ្ម​មុខ​ជា​នឹង​មាន​មក​ប្រាកដ​ ​ដោយ​ប្រការ​នោះ​ ​រស្មី​ដ៏​ធំ​ទូលាយ​ ​មាន​ប្រាកដ​ ​នេះ​ជា​បុព្វនិមិត្ត​របស់​ព្រហ្ម​។​

 [​៣៤​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​ពួក​តាវត្តិង្ស​ទេវតា​អង្គុយ​លើ​អាសនៈ​ទាំងឡាយ​របស់​ខ្លួន​ ​ហើយ​គិតថា​ ​យើង​ទាំងឡាយ​ ​នឹង​ដឹង​នូវ​រស្មី​នេះ​ ​ផល​នឹង​មាន​ដោយហេតុ​ណា​ ​យើង​ទាំងឡាយ​ ​ស្គាល់​ច្បាស់​នូវ​ហេតុ​នោះ​ ​ហើយ​សឹម​ទៅ​។​ ​ឯ​មហារាជ​ទាំង៤​ ​ក៏​គង់​លើ​អាសនៈ​
ថយ | ទំព័រទី ៨១ | បន្ទាប់