ទាំងឡាយរបស់ខ្លួន ដោយគិតថា យើងទាំងឡាយ នឹងដឹងនូវរស្មីនេះ ផលនឹងមានដោយហេតុណា យើងទាំងឡាយ ស្គាល់ច្បាស់នូវហេតុនោះ ហើយសឹមទៅ។ ពួកតាវត្តិង្សទេវតា បានឮពាក្យនេះហើយ ក៏មូលគំនិតគ្នា នាំគ្នាឈប់ស្ងៀម ដោយគិតថា យើងទាំងឡាយ នឹងដឹងនូវរស្មីនេះ ផលនឹងមានដោយហេតុណា យើងទាំងឡាយ ស្គាល់ច្បាស់នូវហេតុនោះ ហើយសឹមទៅ បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មឈ្មោះសនង្កុមារ មានមកប្រាកដ ដល់ពួកតាវត្តិង្សទេវតា ក្នុងកាលណា ក៏និម្មិត្តអត្តភាព ដ៏លើសលុប មានមកប្រាកដក្នុងកាលនោះ បពិត្រព្រះអង្គដ៏ចំរើន សម្បុរជាប្រក្រតីណា របស់ព្រហ្ម ដែលពួកទេវតាមិនដែលឃើញ សម្បុរជាប្រក្រតីនោះ រមែងប្រាកដមក ក្នុងគន្លងចក្ខុ របស់ពួកតាវត្តិង្សទេវតា បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មឈ្មោះសនង្កុមារ មានមកប្រាកដ ដល់ពួកតាវត្តិង្សទេវតា ក្នុងកាលណា ព្រហ្មនោះរុងរឿងជាងទេវតាដទៃ ដោយសម្បុរផង