ប្រហែលគ្នា​ ​នឹង​បញ្ច​សិ​ខ​ទេវបុត្ត​(​១​)​ ​មាន​មក​ប្រាកដ​ ​ដល់​ពួក​តាវត្តិង្ស​ទេវតា​ ​ព្រហ្ម​នោះ​ ​ហោះ​ឡើង​ទៅកាន់​អាកាស​ ​អង្គុយពែនភ្នែន​ក្នុង​អាកាស​វាល​ធេង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​មាន​កំឡាំង​ ​អង្គុយពែនភ្នែន​លើ​បល្លង្ក​ ​ដែលគេ​ក្រាល​ល្អ​ហើយ​ ​ឬ​លើ​ភូមិភាគ​ដ៏​ស្មើ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សន​ង្កុ​មារ​ព្រហ្ម​ ​ហោះ​ទៅកាន់​អាកាស​ ​អង្គុយពែនភ្នែន​ ​ក្នុង​អាកាស​ ​វាល​ធេង​ ​មាន​ឧបមេយ្យ​ដូច្នោះ​ ​ហើយ​ជ្រាប​នូវ​សេចក្តី​ជ្រះថ្លា​ ​របស់​ពួក​តាវត្តិង្ស​ទេវតា​ ​ក៏​អនុមោទនា​ ​ដោយ​គាថា​ ​ទាំងឡាយ​នេះ​ថា​
​[​៣៥​]​ ​អើហ្ន៎​ ​ពួក​តាវត្តិង្ស​ទេវតា​ ​ព្រមទាំង​ព្រះឥន្ទ្រ​ ​នមស្ការ​ចំពោះ​ព្រះ​តថាគត​ផង​ ​ចំពោះ​ព្រះធម៌​ផង​ ​ជា​ធម៌​ដ៏​ល្អ​ផង​ ​ហើយ​ធ្វើ​នូវ​ចិត្ត​ឲ្យ​រីករាយ​។​ ​ពួក​តាវត្តិង្ស​ទេវតា​ ​បានឃើញ​ពួក​ទេវ​តា​ថ្មី​ៗ​ ​ដែល​មាន​សម្បុរ​កាយ​ ​មានយស​ ​មក​ក្នុង​ទីនេះ​បាន​ ​ព្រោះ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​នៃ​ព្រះ​សុគត​។

​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ពួក​ទេវបុត្ត​ទាំងអស់​ ​រាប់អាន​ចូលចិត្ត​នឹង​អត្ត​ភា​ពប​ញ្ចសិ​ខ​គន្ធព្វ​ទេវបុត្ត​ណាស់​ ​ព្រោះហេតុនោះ​ ​បាន​ជា​ព្រហ្ម​និម្មិត​អត្តភាព​ដូច្នោះ​។​
ថយ | ទំព័រទី ៨៤ | បន្ទាប់